ព្រះត្រៃបិដក ភាគ ៧២
ព្រះគោតមសម្ពុទ្ធ ទ្រង់គង់ក្នុងកណ្តាលនៃភិក្ខុសង្ឃ ហើយទ្រង់តាំងអ្នកថាជាភិក្ខុប្រសើរ ក្នុងឋានៈទាំងពីរ គឺក្នុងពួកនៃទក្ខិណេយ្យបុគ្គល ១ ក្នុងការនៅមិនមានកិលេស (ដោយធម្មទេសនា) ១។
ព្រះសម្ពុទ្ធជាអ្នកប្រាជ្ញ ជានាយក ព្រះនាមបទុមុត្តរៈ លុះត្រាស់នូវពាក្យនេះហើយ ទ្រង់ហោះឡើងកាន់អាកាស ដូចស្តេចហង្ស ហើរទៅឰដ៏អាកាស។ ខ្ញុំដែលព្រះលោកនាថ ទ្រង់ប្រៀនប្រដៅហើយ ក៏មានចិត្តរីករាយ នមស្ការព្រះតថាគត ហើយចម្រើនពុទ្ធានុស្សតិដ៏ឧត្តមសព្វៗ កាល។ ខ្ញុំលះបង់រាងកាយ ជារបស់មនុស្សហើយ បានទៅកើតក្នុងតាវត្តឹង្សទេវលោក ដោយសារកុសលកម្ម ដែលខ្ញុំធ្វើល្អហើយនោះផង ដោយការតម្កល់ចេតនានោះផង។ ខ្ញុំបានសោយទេវរាជ្យ ជាធំជាងទេវតា អស់ ៨០ ដង បានជាស្តេចចក្រពត្តិ អស់មួយពាន់ដង។ ខ្ញុំសោយរាជ្យក្នុងប្រទេសដ៏ធំទូលាយ ជាសម្បត្តិដ៏ប្រពៃ រាប់បានមួយអសង្ខេយ្យជាតិ
ID: 637641388061980503
ទៅកាន់ទំព័រ៖