ព្រះត្រៃបិដក ភាគ ៧២

កន្លងទៅ​មួយ​សែន​កប្ប ព្រះ​សាស្តា​ព្រះនាម​គោតម ទ្រង់​សម្ភព​ក្នុង​ឱក្កា​កៈ​ត្រកូល នឹង​ត្រាស់​ដឹង​ក្នុង​លោក។ អ្នក​នឹង​ច្យុត​ចាក​ទេវលោក​មក ត្រូវ​កុសល​មូល​ដាស់តឿន ប្រកបដោយ​បុញ្ញកម្ម នឹង​កើតជា​ព្រាហ្មណ៍។ អ្នក​នឹង​លះ​ចោល​ទ្រព្យ ៨០ កោដិ និង​ទាសកម្មករ​ជាច្រើន ហើយ​បួស​ក្នុង​សាសនា របស់​ព្រះមានព្រះភាគ​ព្រះនាម​គោតម។ អ្នក​នឹង​មានឈ្មោះ​ថា ឧប​វា​ណៈ ញុំាង​ព្រះសម្ពុទ្ធ​ព្រះនាម​គោតម​ដ៏​ប្រសើរ​ជាង​ពួក​សក្យៈ ឲ្យ​ប្រោសប្រាណ ហើយនឹង​បាន​ជា​សាវ័ក​របស់​ព្រះ​សាស្តា។
 កុសលកម្ម​ដែល​ខ្ញុំ​ធ្វើ​ហើយ ក្នុង​រវាង​មួយ​សែន​កប្ប បាន​ឲ្យផល​ដល់​ខ្ញុំ ក្នុង​ជាតិនេះ ខ្ញុំ​ផុត​ស្រឡះ​ហើយ (ចាក​អាសវ​ធម៌) ដូច​សន្ទុះ​នៃ​ព្រួញ (ដែល​ផុត​ស្រឡះ​ចាក​ធ្នូ) ខ្ញុំ​ដុត​បំផ្លាញ​នូវ​កិលេស​ទាំងឡាយ​របស់ខ្ញុំ​ហើយ។ កាលដែល​ខ្ញុំ​កើតជា​ស្តេច​ចក្រពត្តិ ជា​ឥស្សរៈ​ក្នុង​ទ្វីប​ទាំង ៤ ទង់​ផុស​ឡើង​ក្នុង​រវាង ៣ យោជន៍​ដោយ​ជុំ​វិញ​សព្វៗ កាល។
ថយ | ទំព័រទី ១៦៧ | បន្ទាប់
ID: 637641390587605095
ទៅកាន់ទំព័រ៖