ព្រះត្រៃបិដក ភាគ ៧២

ក្នុង​កប្ប​ទីមួយ​សែន អំពី​កប្ប​នេះ ព្រោះ​ហេតុ​ដែល​ខ្ញុំ​បាន​ធ្វើកុសល​កម្ម ក្នុង​កាលនោះ ខ្ញុំ​មិនដែល​ស្គាល់​ទុគ្គតិ​ឡើយ នេះ​ជា​ផល​នៃ​ការ​ថ្វាយ​ទង់។ បដិសម្ភិទា ៤ វិមោក្ខ ៨ និង​អភិញ្ញា ៦ នេះ ខ្ញុំ​បាន​ធ្វើឲ្យ​ជាក់ច្បាស់​ហើយ ទាំង​សាសនា​របស់​ព្រះពុទ្ធ ខ្ញុំ​ក៏បាន​ប្រតិបត្តិ​ហើយ។
បានឮ​ថា ព្រះ​ឧប​វា​ណត្ថេ​រមាន​អាយុ បាន​សម្តែង​នូវ​គាថា​ទាំងនេះ ដោយ​ប្រការ​ដូច្នេះ។

ចប់ ឧប​វា​ណត្ថេ​រាប​ទាន។


តី​ណិ​សរ​ណា​គម​និ​យត្ថេ​រាប​ទាន ទី៣


 [២៥] ខ្ញុំ​ជា​អ្នកបម្រើ​មាតាបិតា​ក្នុង​ក្រុង​ចន្ទវតី មាតាបិតា​របស់ខ្ញុំ​ខ្វាក់ ខ្ញុំ​ចិញ្ចឹម​លោក​ទាំងនោះ ក្នុង​កាលនោះ។ កាលនោះ ខ្ញុំ​ទៅ​ក្នុង​ទីស្ងាត់​អង្គុយ​គិត​យ៉ាងនេះ​ថា អាត្មាអញ​កាល​ចិញ្ចឹម​មាតាបិតា ក៏​មិនបាន​នូវ​បព្វជ្ជា។ បុគ្គល​ទាំងឡាយ​ដែល​ត្រូវ​ងងឹត​ធំ​បិទបាំង​ហើយ រមែង​ឆេះ​ដោយ​ភ្លើង ៣ យ៉ាង គ្មាន​អ្នកណា​នីមួយ​ជា​អ្នកដឹកនាំ ក្នុង​ភព​ប្រាកដ​ដូចនេះ​ទេ។
ថយ | ទំព័រទី ១៦៨ | បន្ទាប់
ID: 637641390959636728
ទៅកាន់ទំព័រ៖