ព្រះត្រៃបិដក ភាគ ៧២
ក្នុងលោកទាំងមូល វៀរលែងតែតថាគតចេញ មិនមានបុគ្គលណាស្មើនឹងព្រះបច្ចេកពុទ្ធឡើយ តថាគត នឹងសម្តែងនូវគុណត្រឹមតែសង្ខេបនេះ របស់ព្រះបច្ចេកពុទ្ធទាំងឡាយនោះ (អ្នកទាំងឡាយ ចូរស្តាប់នូវគុណ) របស់ពួកព្រះបច្ចេកពុទ្ធ ជាមហាមុនី ដោយប្រពៃចុះ។ អ្នកទាំងឡាយ កាលប្រាថ្នានូវភេសជ្ជៈដ៏ប្រសើរផុត គឺព្រះនិព្វាន ចូរមានចិត្តជ្រះថ្លាទាំងអស់គ្នា ស្តាប់នូវពាក្យដ៏ពីរោះ ដូចជាទឹកឃ្មុំផ្លិត របស់ព្រះមហាឥសីដែលត្រាស់ដឹងឯង។ ព្រះបច្ចេកពុទ្ធទាំងឡាយ ដែលមកប្រជុំគ្នា មានព្យាករណ៍ មានទោស មានវត្ថុនៃសេចក្តីរសាយចិត្ត ទាំងមានហេតុដែលបានសម្រេចនូវពោធិញ្ញាណផ្សេងៗ គ្នា។
ID: 637641337698764145
ទៅកាន់ទំព័រ៖