ព្រះត្រៃបិដក ភាគ ៧២

 បានឮ​ថា ព្រះ​តី​ណិ​សរ​ណា​គម​និ​យត្ថេ​រមាន​អាយុ បាន​សម្តែង​នូវ​គាថា​ទាំងនេះ ដោយ​ប្រការ​ដូច្នេះ។

ចប់ តី​ណិ​សរ​ណា​គម​និ​យត្ថេ​រាប​ទាន។


បញ្ចសីល​សមា​ទា​និ​យត្ថេ​រាប​ទាន ទី៤


 [២៦] គ្រានោះ ខ្ញុំ​កើតជា​បុរស​អ្នកស៊ីឈ្នួល ក្នុង​ក្រុង​ចន្ទវតី ខ្ញុំ​រវល់​តែ​នឹង​ការងារ​របស់​ជន​ដទៃ មិនបាន​នូវ​បព្វជ្ជា។ ខ្ញុំ​គិតថា បុគ្គល​ទាំងឡាយ ដែល​ត្រូវ​ងងឹត​ធំ​បិទបាំង​ហើយ រមែង​ឆេះ​ដោយ​ភ្លើង ៣ យ៉ាង អញ​គប្បី​គេច​ចេញ​ដោយ​ឧបាយ​ណា​ហ្ន៎។ អញ​ជា​មនុស្ស​កំ​ញ្រ ធ្វើ​នូវ​ការ​ឈ្នួល ទាំង​ទេយ្យធម៌​របស់​អញ​ក៏​មិន​មាន បើ​ដូច្នោះ គួរតែ​អញ​រក្សាសីល ៥ ឲ្យ​ពេញលេញ។ មាន​ព្រះ​ថេរៈ​មួយ​អង្គ​ឈ្មោះ​និ​សភៈ ជា​សាវ័ក​របស់​ព្រះ​មុនី​ព្រះនាម​អនោមទស្សី ខ្ញុំ​ក៏​ចូល​ទៅ​រក​ព្រះ​ថេរៈ​អង្គ​នោះ ហើយ​ទទួល​នូវ​សិក្ខាបទ​ទាំង ៥។
ថយ | ទំព័រទី ១៧៣ | បន្ទាប់
ID: 637641392238386373
ទៅកាន់ទំព័រ៖