ព្រះត្រៃបិដក ភាគ ៧២
សីល ៥ ដែលខ្ញុំជាអ្នកស៊ីឈ្នួលគេ មានព្យាយាមប្រព្រឹត្តល្អហើយ ខ្ញុំបានរួចចាកចំណងទាំងពួងក្នុងថ្ងៃនេះ ដោយសារសីលនោះ។ ក្នុងកប្បប្រមាណមិនបាន អំពីកប្បនេះ ព្រោះហេតុដែលខ្ញុំរក្សាសីល ៥ ខ្ញុំមិនដែលស្គាល់ទុគ្គតិ នេះជាផលនៃសីល ៥។ បដិសម្ភិទា ៤ វិមោក្ខ ៨ និងអភិញ្ញា ៦ នេះ ខ្ញុំបានធ្វើឲ្យជាក់ច្បាស់ហើយ ទាំងសាសនារបស់ព្រះពុទ្ធ ខ្ញុំក៏បានប្រតិបត្តិហើយ។
បានឮថា ព្រះបញ្ចសីលសមាទានិយត្ថេរមានអាយុ បានសម្តែងនូវគាថាទាំងនេះ ដោយប្រការដូច្នេះ។
ចប់ បញ្ចសីលសមាទានិយត្ថេរាបទាន។
អន្នសំសាវកត្ថេរាបទាន ទី៥
[២៧] ខ្ញុំបានឃើញព្រះសម្ពុទ្ធ ព្រះនាមសិទ្ធត្ថៈ មានព្រះវណ្ណៈដូចមាស មានលក្ខណៈ ៣២ ដ៏ប្រសើរ ប្រាកដស្មើដោយចេតិយមាស ដែលកំពុងស្តេចទៅក្នុងចន្លោះរានផ្សារ
ID: 637641393036198858
ទៅកាន់ទំព័រ៖