ព្រះត្រៃបិដក ភាគ ៧២
(ព្រះបច្ចេកពុទ្ធទាំងនោះ) មានសេចក្តីសំគាល់ក្នុងការរសាយចិត្ត ក្នុងវត្ថុដែលប្រកបដោយរាគៈ មានចិត្តរសាយក្នុងលោក ដែលគេត្រេកត្រអាល លះបង់នូវបបញ្ចធម៌
(១) និងកិលេសជាត ដែលញុំាងសត្វឲ្យអន្ទះសា ហើយបានសម្រេចនូវពោធិញ្ញាណ ក្នុងទីនោះឯង។ បុគ្គលទម្លាក់ចោលនូវអាជ្ញា ចំពោះសត្វទាំងពួង មិនបៀតបៀននូវសត្វទាំងនោះ សូម្បីសត្វណាមួយទេ ទាំងជាអ្នកអនុគ្រោះ ចំពោះប្រយោជន៍ ដោយមេត្តាចិត្ត គប្បីប្រព្រឹត្តតែម្នាក់ឯង ដូចកុយរមាស។ បុគ្គលទម្លាក់ចោលនូវអាជ្ញា ចំពោះពួកសត្វទាំងពួង មិនបៀតបៀនចំពោះសត្វទាំងនោះ សូម្បីសត្វណាមួយទេ មិនបានប្រាថ្នានូវបុត្រ (ទៅហើយ) តើនឹងប្រាថ្នានូវសម្លាញ់អំពីណា គប្បីប្រព្រឹត្តតែម្នាក់ឯង ដូចកុយរមាស។
(១) បានដល់ធម៌ ៣យ៉ាង គឺ រាគៈ ១ ទោសៈ ១ កិលេសទាំងអស់ ១ ដែលធ្វើដំណើរសត្វឲ្យយឺតយូរ។ អដ្ឋកថា។
ID: 637641338503785629
ទៅកាន់ទំព័រ៖