ព្រះត្រៃបិដក ភាគ ៧២

ខ្ញុំ​ច្យុត​ចាក​កាយ​នោះ បាន​ទៅកាន់​ទេវលោក មាន​ពួក​ស្រី​អប្សរ​ចោមរោម សោយ​សេចក្តី​សុខ​ដ៏​ជា​ទិព្យ។ ខ្ញុំ​បាន​ជាធំ​ជាង​ទេវតា សោយ​ទេវ​រាជ្យ អស់ ៧ ដង ខ្ញុំ​បាន​ជា​ស្តេច​ចក្រពត្តិ ជាធំ​លើ​ផែនដី អស់ ៧ ដង។ ខ្ញុំ​ប្រក​បរឿយៗ នូវ​វិវេក ជា​អ្នកមាន​ប្រាជ្ញា​ចាស់ សង្រួម​ល្អ ទ្រទ្រង់នូវ​រាងកាយ​ជាទីបំផុត ក្នុង​ពុទ្ធសាសនា​របស់​ព្រះសម្មាសម្ពុទ្ធ។ ក្នុង​កប្ប ទី ៩៤ អំពី​កប្ប​នេះ ព្រោះ​ហេតុ​ដែល​ខ្ញុំ​បាន​ចម្លង​ព្រះ​នរាសភៈ ក្នុង​កាលនោះ ខ្ញុំ​មិនដែល​ស្គាល់​ទុគ្គតិ នេះ​ជា​ផល​នៃ​ការ​ចំឡង។ បដិសម្ភិទា ៤ វិមោក្ខ ៨ និង​អភិញ្ញា ៦ នេះ ខ្ញុំ​បាន​ធ្វើឲ្យ​ជាក់ច្បាស់​ហើយ ទាំង​សាសនា​របស់​ព្រះពុទ្ធ ខ្ញុំ​ក៏បាន​ប្រតិបត្តិ​ហើយ។
 បានឮ​ថា ព្រះ​ឧត្តិ​យត្ថេ​រមាន​អាយុ បាន​សម្តែង​នូវ​គាថា​ទាំងនេះ ដោយ​ប្រការ​ដូច្នេះ។

ចប់ ឧត្តិ​យត្ថេ​រាប​ទាន។

ថយ | ទំព័រទី ១៨១ | បន្ទាប់
ID: 637641394723855132
ទៅកាន់ទំព័រ៖