ព្រះត្រៃបិដក ភាគ ៧២

ឯកញ្ជ​លិ​កត្ថេ​រាប​ទាន ទី៩


 [៣១] ខ្ញុំ​បានឃើញ​ព្រះសម្ពុទ្ធ ព្រះនាម​វិបស្សី មាន​ព្រះ​វណ្ណៈ​ដូច​មាស ទ្រង់​នាំ​នូវ​ពួក​ដ៏​ប្រសើរ ជា​នរៈ​ដ៏​ក្លៀវក្លា ជា​អ្នកដឹកនាំ​នូវ​សត្វលោក​យ៉ាង​វិសេស កំពុង​ស្តេច​ទៅ​ក្នុង​ចន្លោះ​ផ្សារ។ ខ្ញុំ​លុះ​ឃើញ​ព្រះសម្ពុទ្ធ ព្រះអង្គ​ទូន្មាន​នូវ​បុគ្គល​ដែល​មិនទាន់​ទូន្មាន ជាតា​ទិ​បុគ្គល មាន​វាទៈ​ដ៏​ប្រសើរ មាន​យោបល់​ច្រើន ហើយ​មានចិត្ត​ជ្រះថ្លា សោមនស្ស បាន​ធ្វើ​អញ្ជលិកម្ម​ម្តង (ចំពោះ​ព្រះសម្ពុទ្ធ​នោះ)។ ក្នុង​កប្ប​ទី ៩១ អំពី​កប្ប​នេះ ព្រោះ​ហេតុ​ដែល​ខ្ញុំ​បាន​ធ្វើ​អញ្ជលិ ក្នុង​កាលនោះ ខ្ញុំ​មិនដែល​ស្គាល់​ទុគ្គតិ នេះ​ជា​ផល​នៃ​អញ្ជលិ។ បដិសម្ភិទា ៤ វិមោក្ខ ៨ និង​អភិញ្ញា ៦ នេះ ខ្ញុំ​បាន​ធ្វើឲ្យ​ជាក់ច្បាស់​ហើយ ទាំង​សាសនា​របស់​ព្រះពុទ្ធ ខ្ញុំ​ក៏បាន​ប្រតិបត្តិ​ហើយ។
 បានឮ​ថា ព្រះ​ឯកញ្ជ​លិ​កត្ថេ​រមាន​អាយុ បាន​សម្តែង​នូវ​គាថា​ទាំងនេះ ដោយ​ប្រការ​ដូច្នេះ។

ចប់ ឯកញ្ជ​លិ​កត្ថេ​រាប​ទាន។

ថយ | ទំព័រទី ១៨២ | បន្ទាប់
ID: 637641395147293124
ទៅកាន់ទំព័រ៖