ព្រះត្រៃបិដក ភាគ ៧២

កុណ្ឌ​ធាន​វគ្គ ទី៤
កុណ្ឌ​ធាន​ត្ថេ​រាប​ទាន ទី១


 [៣៣] ខ្ញុំ​មានចិត្ត​ជ្រះថ្លា មានចិត្ត​រីករាយ បាន​បម្រើ​ព្រះសម្ពុទ្ធ​ដ៏​ប្រសើរ ព្រះអង្គ​ជា​ព្រះសយម្ភូ ជា​អគ្គបុគ្គល ទ្រង់​គេច​ចេញ​ចាក​ពួក សម្ងំ​នៅក្នុង​កម្មដ្ឋាន​អស់ ៧ ថ្ងៃ។ ខ្ញុំ​ដឹង​នូវ​កាលដែល​ទ្រង់​ចេញ​អំពី​ទី​សម្ងំ ហើយ​ខ្ញុំ​កាន់​ចេកមួយស្និត​ធំ នាំចូល​ទៅ​ថ្វាយព្រះ​មហាមុនី ព្រះ​នាម​បទុមុ​ត្ត​រៈ។ ព្រះមានព្រះភាគ​ជា​សព្វញ្ញូ ជា​លោកនាយក ទ្រង់​បាន​ទទួល ព្រះ​មហាមុនី ញុំាង​ចិត្ត​របស់ខ្ញុំ​ឲ្យ​ជ្រះថ្លា ទ្រង់​សោយ (ចេក​នោះ)។ លុះ​ព្រះសម្ពុទ្ធ ទ្រង់​ជា​អ្នកដឹកនាំ​ពួក ជា​បុគ្គល​ប្រសើរ​ផុត ទ្រង់​សោយ​រួចហើយ គង់​លើ​អាសនៈ​របស់​ព្រះអង្គ ហើយ​ត្រាស់​នូវ​គាថា​ទាំងឡាយ​នេះ​ថា
 ពួក​យក្ស​ណា ដែល​មក​ជួបជុំ​នៅ​នា​ភ្នំ​នេះ និង​ពួក​ភូត​ទាំងពួង ដែល​នៅ​អាស្រ័យ​ក្នុង​ព្រៃ​នេះ (ពួក​យក្ស និង​ភូត​ទាំងនោះ) ចូរ​ស្តាប់​ពាក្យ​របស់​តថាគត​ចុះ។
ថយ | ទំព័រទី ១៨៥ | បន្ទាប់
ID: 637641396163858711
ទៅកាន់ទំព័រ៖