ព្រះត្រៃបិដក ភាគ ៧២
ខ្ញុំធ្វើនូវចីវរឆៀងស្មាម្ខាង ហើយថ្វាយបង្គំព្រះលោកនាយក កាន់យកនូវស្លាកជាដម្បូង ក្នុងទីចំពោះព្រះភក្ត្រព្រះសម្ពុទ្ធដ៏ប្រសើរជាងអ្នកប្រាជ្ញទាំងឡាយ។ ព្រះមានព្រះភាគ ញុំាងលោកធាតុមួយម៉ឺនឲ្យញាប់ញ័រ ទ្រង់គង់ក្នុងភិក្ខុសង្ឃហើយ តាំងខ្ញុំក្នុងទីជាឯតទគ្គៈ ដោយសារអំពើនោះ។ សេចក្តីព្យាយាមរបស់ខ្ញុំ គួរដើម្បីនាំទៅនូវធុរៈ ជាទីនាំមកនូវធម៌ដ៏ក្សេមចាកយោគៈ ខ្ញុំទ្រទ្រង់នូវរាងកាយជាទីបំផុត ក្នុងសាសនារបស់ព្រះសម្មាសម្ពុទ្ធ។ បដិសម្ភិទា ៤ វិមោក្ខ ៨ និងអភិញ្ញា ៦ នេះ ខ្ញុំបានធ្វើឲ្យជាក់ច្បាស់ហើយ ទាំងសាសនារបស់ព្រះពុទ្ធ ខ្ញុំក៏បានប្រតិបត្តិហើយ។
បានឮថា ព្រះកុណ្ឌធានត្ថេរមានអាយុ បានសម្តែងនូវគាថាទាំងនេះ ដោយប្រការដូច្នេះ។
ចប់ កុណ្ឌធានត្ថេរាបទាន។
ID: 637641396722452829
ទៅកាន់ទំព័រ៖