ព្រះត្រៃបិដក ភាគ ៧២

ព្រះអង្គ​មាន​ឥន្រ្ទិយ​ទូន្មាន​ហើយ ទាំង​មាន​សាវ័ក ដែល​មាន​ឥន្រ្ទិយ​ទូន្មាន​ហើយ ចោមរោម ព្រះអង្គ​មាន​ឈាន មាន​ពួក​អ្នក​ត្រេកអរ​ក្នុង​ឈាន អ្នកមាន​ព្យាយាម និង​អ្នកមាន​ចិត្ត​បញ្ជូន​ទៅកាន់​ព្រះនិព្វាន អ្នកមាន​ចិត្តស្ងប់​រម្ងាប់ អ្នក​មិន​ញាប់ញ័រ​ដោយ​លោកធម៌ ចោមរោម។ ព្រះអង្គ​ប្រដាប់​ហើយដោយ​ពួក​បរិស័ទ ទ្រង់​ល្អ​ដោយ​បុណ្យ និង​ញាណ រស្មី​របស់​ព្រះអង្គ​ផ្សាយ​ចេញ​ដូច​ព្រះអាទិត្យ ដែល​ទើបនឹង​រះ​ឡើង។ ព្រះមហេសី​ជា​សាស្តា​ព្រះ​នាម​បទុមុ​ត្ត​រៈ ទ្រង់​ឋិតនៅ​ក្នុង​ភិក្ខុសង្ឃ ឃើញ​ខ្ញុំ​មានចិត្ត​ជ្រះថ្លា​ហើយ ត្រាស់​នូវ​គាថា​ទាំងឡាយ​នេះ​ថា
 ព្រាហ្មណ៍​ណា ញុំាង​សេចក្តី​រីករាយ​ឲ្យ​កើតឡើង​ហើយ ពោល​សរសើរ​តថាគត ព្រាហ្មណ៍​នោះ​នឹង​រីករាយ​ក្នុង​ទេវលោក អស់​សែន​នៃ​កប្ប​ទាំងឡាយ។ ព្រាហ្មណ៍​នោះ​លុះ​ច្យុត​ចាក​ឋាន​តុសិត​មក ត្រូវ​កុសល​មូល​ដាស់តឿន នឹង​បួស​ក្នុង​សាសនា​របស់​ព្រះមានព្រះភាគ ព្រះនាម​គោតម។
ថយ | ទំព័រទី ១៨៩ | បន្ទាប់
ID: 637641397315889866
ទៅកាន់ទំព័រ៖