ព្រះត្រៃបិដក ភាគ ៧២

សេចក្តី​ស្រលាញ់​របស់​សត្វ​ដែល​នៅ​ច្រឡូកច្រឡំ​គ្នា រមែង​មាន ឯសេចក្តី​ទុក្ខ​នេះ​មាន​ឡើង ព្រោះ​អាស្រ័យ​សេចក្តី​ស្រឡាញ់ បុគ្គល​កាល​ឃើញ​ទោស ដែល​កើតអំពី​សេចក្តី​ស្រលាញ់ គប្បី​ប្រព្រឹត្ត​តែម្នាក់ឯង ដូច​កុយរមាស។ បុគ្គល​មានចិត្ត​ជាប់​ចំពាក់ កាល​អនុគ្រោះ​ចំពោះ​ពួក​មិត្ត និង​សំឡាញ់ រមែង​ញុំាង​ប្រយោជន៍ឲ្យ​វិនាស បុគ្គល​កាល​ឃើញ​នូវ​ភ័យ ក្នុង​សេ​ចក្តីសិ្នទ្ធ​ស្នាល​នុ៎ះ គប្បី​ប្រព្រឹត្ត​តែម្នាក់ឯង ដូច​កុយរមាស។ សេចក្តី​ស្រឡាញ់​ក្នុង​បុត្រ និង​ភរិយា ដូចជា​ឫស្សី​មាន​មែក​ចាក់​កណ្តាញ់ បុគ្គល កាល​មិន​ជាប់​ចំពាក់ ដូចជា​ទំពាំង​ឫស្សី គប្បី​ប្រព្រឹត្ត​តែម្នាក់ឯង ដូច​កុយរមាស។ ម្រឹគ​ក្នុង​ព្រៃ មិន​ជាប់ចំណង ដើរទៅ​រក​ចំណី​តាមចំណង់​បាន យ៉ាងណា វិញ្ញូ​ជន​កាលបើ​ប្រាថ្នា​សេរីភាព
ថយ | ទំព័រទី ១៩ | បន្ទាប់
ID: 637641338953629424
ទៅកាន់ទំព័រ៖