ព្រះត្រៃបិដក ភាគ ៧២
ព្រាហ្មណ៍នោះ បួសក្នុងសាសនាហើយ នឹងបាននូវសេចក្តីត្រេកអររីករាយ មាននាមថាសាគតៈ នឹងបានជាសាវ័ករបស់ព្រះសាស្តានោះ។
ខ្ញុំលុះបួសរួចហើយ ក៏វៀរចាកបាបកម្មដោយកាយ លះបង់នូវវចីទុច្ចរិត ជម្រះសំអាតនូវអាជីវបារិសុទ្ធិសីល។ ខ្ញុំកាលនៅយ៉ាងនេះ ជាអ្នកឈ្លាសវៃក្នុងតេជោធាតុ កំណត់ដឹងនូវអាសវៈទាំងពួង ជាអ្នកមិនមានអាសវៈ។ បដិសម្ភិទា ៤ វិមោក្ខ ៨ និងអភិញ្ញា ៦ នេះ ខ្ញុំបានធ្វើឲ្យជាក់ច្បាស់ហើយ ទាំងសាសនារបស់ព្រះពុទ្ធ ខ្ញុំក៏បានប្រតិបត្តិហើយ។
បានឮថា ព្រះសាគតត្ថេរមានអាយុ បានសម្តែងនូវគាថាទាំងនេះ ដោយប្រការដូច្នេះ។
ចប់ សាគតត្ថេរាបទាន។
មហាកច្ចាយនត្ថេរាបទាន ទី៣
[៣៥] ខ្ញុំបានធ្វើចេតិយឈ្មោះបទុមៈ ជាវិការៈនៃផ្ទាំងថ្មលាបដោយទឹកមាស ថ្វាយព្រះលោកនាថ ព្រះនាមបទុមុត្តរៈ។
ID: 637641397679639896
ទៅកាន់ទំព័រ៖