ព្រះត្រៃបិដក ភាគ ៧២

ខ្ញុំ​លើក​ឆត្រ​ជា​វិការៈ​នៃ​កែវ និង​ផ្លិត​រោមសត្វ ថ្វាយព្រះ​ពុទ្ធ​ជា​ផៅពង្ស​នៃ​លោក ទ្រង់​មិន​ញាប់ញ័រ​ដោយ​លោកធម៌។ គ្រានោះ ពួក​ភុម្មទេវតា​ទាំងអស់​ទាំងប៉ុន្មាន បាន​មក​ប្រជុំ​គ្នា​ថា ព្រះ​លោកនាថ នឹង​សម្តែង​ផល​នៃ​អាសនៈ និង​ឆត្រ​ជា​វិការៈ​នៃ​កែវ។ ពួក​យើង​នឹង​ស្តាប់​នូវ​ផល​ទាំងពួង​នោះ កាលបើ​ព្រះ​សាស្តា​កំពុង​សម្តែង ពួក​យើ​ងនឹងញុំាង​សេចក្តី​រីករាយ ឲ្យ​កើត​ដោយ​ក្រៃលែង ក្នុង​សាសនា​របស់​ព្រះសម្មាសម្ពុទ្ធ។ ព្រះសយម្ភូ ជា​អគ្គបុគ្គល មាន​ភិក្ខុសង្ឃ​ចោមរោម ទ្រង់​គង់​លើ​អាសនៈ​មាស​ហើយ ត្រាស់​នូវ​គាថា​ទាំងឡាយ​នេះ​ថា
 កុលបុត្រ​ណា បាន​ថ្វាយ​អាសនៈ​មាស ប្រដាប់ដោយ​កែវ​នេះ តថាគត​នឹង​សម្តែង​សរសើរ​កុលបុត្រ​នោះ អ្នក​ទាំងឡាយ ចូរ​ស្តាប់​តថាគត​សម្តែង​ចុះ។ កុលបុត្រ​នោះ​នឹង​បាន​ជាធំ​ជាង​ទេវតា សោយ​ទេវ​រាជ្យ អស់ ៣០ កប្ប នឹង​មាន​រស្មី​គ្រប​សង្កត់​ទី ១០០ យោជន៍ ដោយ​ជុំវិញ។ កុលបុត្រ​នោះ លុះ​ត្រឡប់​មកកាន់​មនុស្សលោក​វិញ នឹង​បាន​ជា​ស្តេច​ចក្រពត្តិ មាន​នាម​ថា​បភស្សរៈ នឹង​មាន​តេជះ​ដ៏​ខ្ពង់ខ្ពស់។
ថយ | ទំព័រទី ១៩១ | បន្ទាប់
ID: 637641397948702345
ទៅកាន់ទំព័រ៖