ព្រះត្រៃបិដក ភាគ ៧២
ព្រះសយម្ភូ ជាអគ្គបុគ្គល ព្រះអង្គមានព្យាយាមធំ ដែលខ្ញុំធ្វើឲ្យរីករាយហើយ ទ្រង់គង់ក្នុងភិក្ខុសង្ឃ ហើយទ្រង់តាំងខ្ញុំក្នុងទីជាឯតទគ្គៈ។ បដិសម្ភិទា ៤ វិមោក្ខ ៨ និងអភិញ្ញា ៦ នេះ ខ្ញុំបានធ្វើឲ្យជាក់ច្បាស់ហើយ ទាំងសាសនារបស់ព្រះពុទ្ធ ខ្ញុំក៏បានប្រតិបត្តិហើយ។
បានឮថា ព្រះកច្ចាយនត្ថេរមានអាយុ បានសម្តែងនូវគាថាទាំងនេះ ដោយប្រការដូច្នេះ។
ចប់ កច្ចាយនត្ថេរាបទាន។
កាឡុទាយិត្ថេរាបទាន ទី៤
[៣៦] គ្រានោះ ព្រះបទុមុត្តរសម្ពុទ្ធ ព្រះអង្គជាច្បងក្នុងលោក មិនញាប់ញ័រដោយលោកធម៌ ស្តេចយាងតាមផ្លូវឆ្ងាយត្រាច់ទៅកាន់ចារិក។ ខ្ញុំកាន់ផ្កាឈូក ផ្កាឧប្បល ផ្កាម្លិះ ដែលរីកស្គុះស្គាយ ទាំងយកចង្ហាន់ដ៏ថ្លៃថ្លា បង្អោនទៅថ្វាយព្រះសាស្តា។ ព្រះសម្ពុទ្ធ ព្រះអង្គមានព្យាយាមធំ ទ្រង់ឆាន់ចង្ហាន់ដ៏ប្រសើរ ជាភោជនដ៏ល្អរួចហើយ ទ្រង់កាន់នូវផ្កាទាំងនោះ បង្ហាញដល់ប្រជុំជនថា
ID: 637641398695108722
ទៅកាន់ទំព័រ៖