ព្រះត្រៃបិដក ភាគ ៧២

ខ្ញុំ​ញុំាង​ភោជន​ឲ្យ​ពេញ ដោយ​ឃ្មុំផ្លិត​ដែល​ឥត​មេ ហើយ​ទ្រដោយ​ដៃ​ទាំងពីរ បង្អោន​ចូល​ទៅ​ថ្វាយព្រះ​មហេសី។ ព្រះពុទ្ធ​ជាម​ហា​ឥសី ព្រះអង្គ​មាន​ព្យាយាម​ធំ ទ្រង់​ទទួល​ដោយ​ព្រះហស្ត​របស់​ព្រះអង្គ ព្រះ​សព្វញ្ញូ ទ្រង់​សោយ​នូវ​ឃ្មុំ​នោះ​រួចហើយ ស្តេច​ហោះ​ឡើង​កាន់​អាកាសវេហាស៍។ ព្រះ​សាស្តា ព្រះនាម​អត្ថ​ទស្សី ជា​នរាសភៈ ឋិតនៅ​ឰដ៏​អាកាស ទ្រង់​ញុំាង​ចិត្ត​របស់ខ្ញុំ​ឲ្យ​ជ្រះថ្លា ហើយ​ត្រាស់​គាថា​ទាំងឡាយ​នេះ​ថា
 កុលបុត្រ​ណា សរសើរ​ញាណ​នេះ​ផង សរសើរ​ព្រះពុទ្ធ​ដ៏​ប្រសើរ​ផង កុលបុត្រ​នោះ នឹង​មិនទៅ​កាន់​ទុគ្គតិ​ដោយចិត្ត​ដែល​ជ្រះថ្លា​នោះ។ កុលបុត្រ​នោះ នឹង​បាន​សោយ​ទេវ​រាជ្យ អស់ ៦៤ ដង នឹង​បាន​សោយ​ប្រទេស​រាជ្យ គ្រប់គ្រង​ផែនដី អស់ ៨០០ ដង នឹង​បាន​ជា​ស្តេច​ចក្រពត្តិ អស់ ៥០០ ដង។ កុលបុត្រ​នោះ នឹង​បាន​សោយ​ប្រទេស​រាជ្យ​លើ​ផែនដី អស់​មួយ​អសង្ខេយ្យ
ថយ | ទំព័រទី ១៩៨ | បន្ទាប់
ID: 637641400209796567
ទៅកាន់ទំព័រ៖