ព្រះត្រៃបិដក ភាគ ៧២
ជាអ្នកស្វាធ្យាយមន្ត ចងចាំមន្ត ដល់នូវត្រើយនៃវេទទាំង ៣។ កុលបុត្រនោះនឹងបួសក្នុងសាសនារបស់ព្រះមានព្រះភាគ ព្រះនាមគោតម នឹងពិចារណានូវអត្ថដ៏ល្អិតជ្រាលជ្រៅដោយញាណបាន។ កុលបុត្រនោះ មាននាមថាមោឃរាជ នឹងបានជាសាវ័ករបស់ព្រះសាស្តាអង្គនោះ ជាអ្នកបរិបូរដោយវិជ្ជា ៣ មានសោឡសកិច្ចធ្វើរួចហើយ ជាអ្នកមិនមានអាសវៈ។ ព្រះគោតម ជាអ្នកដឹកនាំពួកដ៏ប្រសើរ នឹងតាំងភិក្ខុនោះក្នុងទីជាឯតទគ្គៈ។
ខ្ញុំលះបង់នូវយោគធម៌ ជារបស់នៃមនុស្ស កាត់ផ្តាច់នូវចំណងក្នុងភពហើយ កំណត់ដឹងនូវអាសវៈទាំងពួង ទាំងជាអ្នកមិនមានអាសវៈ។ បដិសម្ភិទា ៤ វិមោក្ខ ៨ និងអភិញ្ញា ៦ នេះ ខ្ញុំបានធ្វើឲ្យជាក់ច្បាស់ហើយ ទាំងសាសនារបស់ព្រះពុទ្ធ ខ្ញុំក៏បានប្រតិបត្តិហើយ។
បានឮថា ព្រះមោឃរាជត្ថេរមានអាយុ បានសម្តែងនូវគាថាទាំងនេះ ដោយប្រការដូច្នេះ។
ចប់ មោឃរាជត្ថេរាបទាន។
ID: 637641400503858729
ទៅកាន់ទំព័រ៖