ព្រះត្រៃបិដក ភាគ ៧២

(យ៉ាងនោះ) គប្បី​ប្រព្រឹត្ត​តែម្នាក់ឯង ដូច​កុយរមាស។ ការ​ហៅរក រមែង​មាន​ក្នុង​កណ្តាល​នៃ​សម្លាញ់ គឺ ក្នុង​លំនៅ ក្នុង​ទី​បំរើ ក្នុង​ការ​ដើរ ក្នុង​ការ​ត្រាច់​ចារិក បុគ្គល​កាល​ប្រាថ្នា​នូវ​សេរីភាព ដែល​ពួក​ជនពាល​មិន​ប្រាថ្នា គប្បី​ប្រព្រឹត្ត​ម្នាក់ឯង ដូច​កុយរមាស។ ល្បែង និង​តម្រេក រមែង​មាន ក្នុង​កណ្តាល​នៃ​សម្លាញ់ ទាំង​សេចក្តី​ស្រលាញ់​ដ៏​ធំ​ទូលាយ រមែង​មាន​ក្នុង​បុត្រ​ទាំងឡាយ បុគ្គល​កាល​ខ្ពើមរអើម​ចំ​ពោះ​ការ​ញ្រ​ត់​ប្រាសចាក​សត្វ និង​សង្ខារ​ជាទី​ស្រលាញ់ គប្បី​ប្រព្រឹត្ត​តែម្នាក់ឯង ដូច​កុយរមាស។ បុគ្គល​ជា​អ្នក​នៅជា​សុខ ក្នុង​ទិស​ទាំង ៤ មិន​មាន​ថ្នាំងថ្នាក់​ចិត្ត ត្រេកអរ​ក្នុង​វត្ថុ​តាម​មាន​តាម​បាន ជា​អ្នក​អត់ធន់​ចំពោះ​អន្តរាយ ជា​អ្នក​មិន​តក់ស្លុត គប្បី​ប្រព្រឹត្ត​តែម្នាក់ឯង ដូច​កុយរមាស។
ថយ | ទំព័រទី ២០ | បន្ទាប់
ID: 637641339176598573
ទៅកាន់ទំព័រ៖