ព្រះត្រៃបិដក ភាគ ៧២

អធិមុត្ត​កត្ថេ​រាប​ទាន ទី៦


 [៣៨] កាល​ព្រះ​លោកនាថ ព្រះនាម​អត្ថ​ទស្សី ព្រះអង្គ​ប្រសើរ​ជាង​ពួក​នរៈ បរិនិព្វាន​ហើយ ខ្ញុំ​មានចិត្ត​ជ្រះថ្លា និមន្ត​ភិក្ខុសង្ឃ លុះ​និមន្ត​ព្រះសង្ឃ​រត្ន ដែល​មាន​សន្តាន​ត្រង់ មានចិត្ត​តម្កល់​មាំ​ហើយ ខ្ញុំ​ធ្វើ​មណ្ឌប​ដោយ​ដើម​អំពៅ បាន​និមន្ត​ព្រះសង្ឃ​ដ៏​ប្រសើរ​ឲ្យ​ឆាន់។ ខ្ញុំ​ទៅ​ចាប់​កំ​ណើ​តណាៗ ទោះជា​ទេវតា ឬជា​មនុស្ស ខ្ញុំ​គ្រប​សង្កត់​នូវ​ពួក​សត្វ​ទាំងអស់ នេះ​ជា​ផល​នៃ​បុញ្ញកម្ម។ ក្នុង​កប្ប​ទី ១.៨០០ អំពី​កប្ប​នេះ ព្រោះ​ហេតុ​ដែល​ខ្ញុំ​បាន​ឲ្យ​ទាន ក្នុង​កាលនោះ ខ្ញុំ​មិនដែល​ស្គាល់​ទុគ្គតិ នេះ​ជា​ផល​នៃ​ការ​ឲ្យ​អំពៅ។ បដិសម្ភិទា ៤ វិមោក្ខ ៨ និង​អភិញ្ញា ៦ នេះ ខ្ញុំ​បាន​ធ្វើឲ្យ​ជាក់ច្បាស់​ហើយ ទាំង​សាសនា​របស់​ព្រះពុទ្ធ ខ្ញុំ​ក៏បាន​ប្រតិបត្តិ​ហើយ។
 បានឮ​ថា ព្រះ​អធិមុត្ត​កត្ថេ​រមាន​អាយុ បាន​សម្តែង​នូវ​គាថា​ទាំងនេះ ដោយ​ប្រការ​ដូច្នេះ។

ចប់ អធិមុត្ត​កត្ថេ​រាប​ទាន។

ថយ | ទំព័រទី ២០០ | បន្ទាប់
ID: 637641400870264874
ទៅកាន់ទំព័រ៖