ព្រះត្រៃបិដក ភាគ ៧២

លសុ​ណទាយ​កត្ថេ​រាប​ទាន ទី៧


 [៣៩] គ្រានោះ ខ្ញុំ​កើតជា​តាបស នៅ​ជិត​ព្រៃ​ហិមពាន្ត ចិញ្ចឹមជីវិត (អាស្រ័យ) នឹង​ការ​ដាំ​ខ្ទឹម ខ្ទឹម​ជា​ភោជន​របស់ខ្ញុំ។ ខ្ញុំ​បាន​រែក​ខ្ទឹម​ពេញ​មួយ​អម្រែក ទៅកាន់​អារាម​របស់​សង្ឃ ខ្ញុំ​មានចិត្ត​រីករាយ បាន​ប្រគេន​ខ្ទឹម​ដល់​សង្ឃ​ដោយចិត្ត​រីករាយ។ ខ្ញុំ​បាន​ប្រគេន​ខ្ទឹម​ដល់​ព្រះសង្ឃ ដែល​មិន​ត្រេកអរ​នឹង​កាម ក្នុង​សាសនា​នៃ​ព្រះពុទ្ធ ព្រះនាម​វិបស្សី ទ្រង់​ប្រសើរ​ជាង​ពួក​នរៈ ខ្ញុំ​រីករាយ​ក្នុង​ឋានសួគ៌​អស់​មួយ​កប្ប។ ក្នុង​កប្ប​ទី ៩១ អំពី​កប្ប​នេះ ព្រោះ​ហេតុ​ដែល​ខ្ញុំ​បាន​ប្រគេន​ខ្ទឹម ក្នុង​កាលនោះ ខ្ញុំ​មិនដែល​ស្គាល់​ទុគ្គតិ នេះ​ជា​ផល​នៃ​ខ្ទឹម​ទាំងឡាយ។ បដិសម្ភិទា ៤ វិមោក្ខ ៨ និង​អភិញ្ញា ៦ នេះ ខ្ញុំ​បាន​ធ្វើឲ្យ​ជាក់ច្បាស់​ហើយ ទាំង​សាសនា​របស់​ព្រះពុទ្ធ ខ្ញុំ​ក៏បាន​ប្រតិបត្តិ​ហើយ។
 បានឮ​ថា ព្រះ​លសុ​ណទាយ​កត្ថេ​រមាន​អាយុ បាន​សម្តែង​នូវ​គាថា​ទាំងនេះ ដោយ​ប្រការ​ដូច្នេះ។

ចប់ លសុ​ណទា​យត្ថេ​រាប​ទាន។

ថយ | ទំព័រទី ២០១ | បន្ទាប់
ID: 637642080052838735
ទៅកាន់ទំព័រ៖