ព្រះត្រៃបិដក ភាគ ៧២

ឧបាលិ​វគ្គ ទី៥
ឧបា​លិ​ត្ថេ​រាប​ទាន ទី១


 [៤៣] ព្រះ​លោកនាយក ទ្រង់ព្រះ​នាម​បទុមុ​ត្ត​រៈ មាន​ពួក​ព្រះ​ខីណាស្រព​មួយ​ពាន់​អង្គ​ចោមរោម ទ្រង់​ប្រក​បរឿយៗ នូវ​វិវេក កំពុង​ពុទ្ធដំណើរ​ទៅ​ដើម្បី​ពួន​សម្ងំ។ ខ្ញុំ​ស្លៀក​ស្បែក​ខ្លាឃ្មុំ កាន់​ឈើច្រត់​ចំពាម ៣ ដើរទៅ បានឃើញ​ព្រះ​លោកនាយក កុះករ​ដោយ​ភិក្ខុសង្ឃ ទើប​ខ្ញុំ​ធ្វើ​ស្បែក​ខ្លាឃ្មុំ​ឆៀង​ស្មា​ម្ខាង រួចហើយ​ធ្វើ​អញ្ជលី​លើ​សិរ្សៈ ថ្វាយបង្គំ​ព្រះសម្ពុទ្ធ សរសើរ​ព្រះ​លោកនាយក​ថា សត្វ​ទាំងឡាយ​ដែល​កើតអំពី​ពង​ក្តី ដែល​កើតអំពី​ញើស​ក្តី ដែល​ជា​ឱប​បា​តិកៈ​ក្តី ដែល​កើតអំពី​ទឹក​ក្តី ពួក​បក្សី​ទាំងអស់ មាន​ក្អែក​ជាដើម​ក្តី នឹង​ត្រាច់​ទៅ​តែ​ក្នុង​អាកា​សស​ព្វៗ កាល យ៉ាងណាមិញ។ ពួក​សត្វ​ណាមួយ ដែល​មាន​សញ្ញា​ក្តី ឥត​សញ្ញា​ក្តី សត្វ​ទាំងអស់​នោះ សឹង​ប្រជុំ​ចុះ​ក្នុង​ខាងក្នុង​នៃ​ព្រះ​ញាណ​របស់​ព្រះអង្គ ក៏​យ៉ាងនោះ​ដែរ។
ថយ | ទំព័រទី ២០៧ | បន្ទាប់
ID: 637642089852213285
ទៅកាន់ទំព័រ៖