ព្រះត្រៃបិដក ភាគ ៧២

បព្វជិត​ពួក​ខ្លះ ឬ​ពួក​គ្រហស្ថ ដែល​នៅ​គ្រប់គ្រង​ផ្ទះ​ខ្លះ គេ​សង្រ្គោះ​បាន​ដោយ​កម្រ បុគ្គល​អ្នក​មិន​មាន​សេចក្តី​ខ្វល់ខ្វាយ ចំពោះ​ពួក​កូន​នៃ​បុគ្គល​ដទៃ គប្បី​ប្រព្រឹត្ត​តែម្នាក់ឯង ដូច​កុយរមាស។ វីរ​បុគ្គល​លះបង់ នូវ​វត្ថុ​ទាំងឡាយ ជា​គ្រឿង​ប្រាកដ​របស់​គ្រហស្ថ កាត់​បង់​នូវ​ចំណង របស់​គ្រហស្ថ​ទាំងឡាយ ដូចដើម​រលួសផ្អុង​ជម្រុះ​ស្លឹក គប្បី​ប្រព្រឹត្ត​តែម្នាក់ឯង ដូច​កុយរមាស។ បើ​បុគ្គល​បាន​សម្លាញ់​ជា​អ្នកប្រាជ្ញ មាន​បញ្ញា​ខ្ជាប់ខ្ជួន ជា​អ្នក​ប្រព្រឹត្ត​ត្រូវគ្នា មានធម៌​ជា​គ្រឿង​នៅ​ដ៏​ល្អ គប្បី​ជា​អ្នកមាន​ស្មារតី គ្រប​សង្កត់​នូវ​អន្តរាយ​ទាំងពួង ហើយ​មានចិត្ត​រីករាយ ប្រព្រឹត្ត​ជាមួយ​សម្លាញ់​នោះ​ចុះ។ បើ​បុគ្គល​មិនបាន​សម្លាញ់​ជា​អ្នកប្រាជ្ញ​មាន​បញ្ញា​ខ្ជាប់ខ្ជួន ជា​អ្នក​ប្រព្រឹត្ត​ត្រូវគ្នា មានធម៌​ជា​គ្រឿង​នៅ​ដ៏​ល្អ​ទេ
ថយ | ទំព័រទី ២១ | បន្ទាប់
ID: 637641339494566990
ទៅកាន់ទំព័រ៖