ព្រះត្រៃបិដក ភាគ ៧២
ព្រះពុទ្ធព្រះនាមគោតម ជាសក្យបុត្ត ទ្រង់មានយសច្រើនត្រេកអរហើយ ទ្រង់តាំងឧបាលិនោះ ដែលចេះដឹងនូវវិន័យក្នុងទីជាឯតទគ្គៈ។
ខ្ញុំបួសដោយសទ្ធា មានសោឡសកិច្ចធ្វើស្រេចហើយ ជាអ្នកមិនមានអាសវៈ កំណត់ដឹងនូវអាសវៈទាំងពួង ជាអ្នកអស់អាសវៈ។ ព្រះមានព្រះភាគ ទ្រង់អនុគ្រោះខ្ញុំ ខ្ញុំជាអ្នកក្លៀវក្លាក្នុងវិន័យ ប្រារព្ធនូវកម្មរបស់ខ្ញុំ ជាអ្នកមិនមានអាសវៈ។ ខ្ញុំសង្រួមក្នុងបាតិមោក្ខផង ក្នុងឥន្រ្ទិយទាំង ៥ ផង ទ្រទ្រង់នូវវិន័យទាំងអស់ ដែលជាទីកើតនៃរតនៈគ្រប់យ៉ាង។ ព្រះសាស្តាប្រសើរក្នុងលោក ទ្រង់ជ្រាបនូវគុណរបស់ខ្ញុំហើយ ទ្រង់គង់ក្នុងភិក្ខុសង្ឃ ហើយតាំងខ្ញុំក្នុងទីជាឯតទគ្គៈ។ បដិសម្ភិទា ៤ វិមោក្ខ ៨ និងអភិញ្ញា ៦ នេះ ខ្ញុំបានធ្វើឲ្យជាក់ច្បាស់ហើយ ទាំងសាសនារបស់ព្រះពុទ្ធ ខ្ញុំក៏បានប្រតិបត្តិហើយ។
ID: 637642090760338072
ទៅកាន់ទំព័រ៖