ព្រះត្រៃបិដក ភាគ ៧២

ព្រះសម្ពុទ្ធ ជា​ទក្ខិណេយ្យ​បុគ្គល​ក្នុង​លោក ព្រមទាំង​ទេវលោក លុះ​ទទួល​រួចហើយ ទ្រង់​គង់​ក្នុង​ភិក្ខុសង្ឃ ហើយ​សម្តែង​នូវ​គាថា​ទាំងឡាយ​នេះ​ថា
 កុលបុត្ត​ណា មានចិត្ត​រីករាយ បាន​ថ្វាយ​ទីឃ​សាលា​ចំពោះ​តថាគត តថាគត​នឹង​សម្តែង​សរសើរ​នូវ​កុលបុត្ត​នោះ អ្នក​ទាំងឡាយ ចូរ​ស្តាប់​តថាគត​សម្តែង​ចុះ។ កុលបុត្ត​ដែល​បរិបូណ៌​ដោយ​បុញ្ញកម្ម​នេះ នឹង​មាន​រថ​ទឹម​ដោយ​សេះ​មួយ​ពាន់ កើតឡើង​ប្រាកដ​ក្នុង​មរណកាល។ បុរស​នេះ នឹង​ទៅកាន់​ទេវលោក ដោយ​យាន​នោះ ពួក​ទេវតា​រីករាយ​ក្នុង​ភព​ជាកុសល ដែល​សម្រេច​ដល់​បុរស​នោះ។ ទេវបុត្ត​នោះ នឹង​នៅ​គ្រប់គ្រង​វិមាន​ដ៏​ប្រសើរ ដែល​មាន​ថ្លៃ​ច្រើន លាបលន​ដោយ​ដី​កែវ ជា​វិមាន​ប្រកបដោយ​កំពូល​ដ៏​ប្រសើរ។ ទេវបុត្ត​នោះ នឹង​រីករាយ​ក្នុង​ទេវលោក អស់ ៣០.០០០ កប្ប នឹង​បាន​ជា​ទេវរាជ អស់ ២៥ កប្ប​ទៀត។ នឹង​បាន​ជា​ស្តេច​ចក្រពត្តិ អស់ ៧៧ ដង ស្តេច​ចក្រពត្តិ​ទាំងអស់​នោះ មាន​នាម​តែមួយ គឺ​នាម​ថា​យសោ​ធរៈ។
ថយ | ទំព័រទី ២១២ | បន្ទាប់
ID: 637642091477525676
ទៅកាន់ទំព័រ៖