ព្រះត្រៃបិដក ភាគ ៧២

លុះ​កុលបុត្ត​នោះ សោយ​សម្បត្តិ​ទាំងពីរ​រួចហើយ សន្សំ​នូវ​បុណ្យ នឹង​បាន​ជា​ស្តេច​ចក្រពត្តិ​ក្នុង​កប្ប​ទី ២៨។ ស្តេច​ចក្រពត្តិ​នោះ នឹង​នៅ​គ្រប់គ្រង​ប្រាសាទ​ដ៏​ប្រសើរ ដែល​វិស្សុកម្ម​និម្មិត​ថ្វាយ​ក្នុង​ទីនោះ ជា​បុរី​មិន​ស្ងាត់​ចាក​សម្លេង ១០ ប្រការ(១) ។ ក្នុង​កប្ប​ច្រើន ប្រមាណ​មិនបាន​អំពី​កប្ប​នេះ កុលបុត្ត​នោះ នឹង​បាន​ជា​ស្តេច​ក្នុង​ដែន គ្រប់គ្រង​ផែនដី មាន​ឫទ្ធិ​ធំ មាន​នាម​ថា​ឱក្កា​កៈ។ អភិជាត​ខត្តិយានី (របស់​ស្តេច​នោះ) ដ៏​ប្រសើរ​លើស​ជាង​ស្រីស្នំ ១៦ ពាន់ ទាំងអស់ ព្រះនាង​នឹង​ប្រសូត​នូវ​ព្រះរាជបុត្រ ៩ ព្រះអង្គ។ នាង​ខត្តិយានី លុះ​ប្រសូត​បុត្រ ៩ ព្រះអង្គ​ហើយ ក៏​នឹង​ធ្វើ​កាលកិរិយា​ទៅ នឹង​មាន​នាងកញ្ញា (ដទៃទៀត) ជា​ស្រ្តី​ក្មេង ជាទី​គាប់​ព្រះទ័យ នឹង​បាន​មក​ជាម​ហេ​សី។
(១) សម្លេង​ដំរី សម្លេង​សេះ សម្លេង​រថ សម្លេង​ស្គរ សម្លេង​សម្ភោ សម្លេង​ពិណ សម្លេង​ច្រៀង សម្លេង​ស័ង្ខ សម្លេង​មហោស្រព សម្លេង​ដេញ​ដំ​ប្រគំ។ អដ្ឋកថា។
ថយ | ទំព័រទី ២១៣ | បន្ទាប់
ID: 637642092250494315
ទៅកាន់ទំព័រ៖