ព្រះត្រៃបិដក ភាគ ៧២

នាងកញ្ញា​ធ្វើ​ក្សត្រ​ឱក្កា​កៈ​ឲ្យ​ត្រេកអរ​ហើយ នឹង​បាន​នូវ​ពរ លុះ​នាងកញ្ញា​នោះ​បាន​ទទួលពរ​ហើយ ក៏​ញុំាង​ព្រះរាជា​ឲ្យ​បំបរបង់​ព្រះរាជបុត្រ​ដើម​ទាំងឡាយ​ចោល។ ព្រះរាជ​បុត្ត​ទាំងអស់​នោះ លុះ​ព្រះបិតា​បំបរបង់​ហើយ ក៏​នាំគ្នា​ទៅកាន់​ភ្នំ​ហិមពាន្ត ព្រះរាជបុត្រ​ទាំងអស់ ខ្លាច​បែកធ្លាយ​ជាតិ ក៏​នៅ​រួមសង្វាស​នឹង​ប្អូនស្រី​ទាំងឡាយ​របស់​ខ្លួន។ ឯនាងកញ្ញា​ម្នាក់ នឹង​កើត​ព្យាធិ៍​ពេញ​ខ្លួន ក្សត្រ​ទាំងឡាយ​នឹង​ជីក (រណ្តៅ​ឲ្យ​នៅ ដោយ​បំណង​ថា) ជាតិ​របស់​យើង​កុំ​ធ្លាយ​ឡើយ។ មាន​ក្សត្រ (វង្ស​ដទៃ) មួយ​អង្គ នាំ​នាងកញ្ញា​នោះ​យក​ទៅ​នៅ​រួមសង្វាស​ជាមួយ ក្នុង​ការ​កើត ត្រកូល​ក្សត្រ​ឱក្កា​កៈ នឹង​បែកធ្លាយ​ក្នុង​កាលនោះ។ ព្រះរាជ​ឱរស​ទាំងឡាយ របស់​ក្សត្រ​ទាំងពីរ​អង្គ​នោះ នឹង​បាន​ឈ្មោះថា​កោ​លិយៈ (ក្សត្រ​ទាំងពីរ​អង្គ​នោះ) នឹង​សោយ​ភោគៈ​ជា​របស់​មនុស្ស ប្រមាណ​មិនបាន​ក្នុង​ទីនោះ។
ថយ | ទំព័រទី ២១៤ | បន្ទាប់
ID: 637642092502213066
ទៅកាន់ទំព័រ៖