ព្រះត្រៃបិដក ភាគ ៧២
ខ្ញុំមានខ្លួនទូន្មានហើយ ក្នុងការទូន្មានដ៏ឧត្តម ចិត្តរបស់ខ្ញុំតម្កល់ស៊ប់ហើយ ភារៈទាំងអស់ ខ្ញុំដាក់ចុះហើយ ខ្ញុំជាអ្នកមិនមានអាសវៈ មានទុក្ខរលត់ហើយ។ ព្រះមហានាគជាអង្គីរស មានជាតិដ៏ប្រសើរ ដូចជាកេសររាជសីហ៍ គង់ក្នុងភិក្ខុសង្ឃ ហើយតាំងខ្ញុំក្នុងទីជាឯតទគ្គៈ។ បដិសម្ភិទា ៤ វិមោក្ខ ៨ និងអភិញ្ញា ៦ នេះ ខ្ញុំបានធ្វើឲ្យជាក់ច្បាស់ហើយ ទាំងសាសនារបស់ព្រះពុទ្ធ ខ្ញុំក៏បានប្រតិបត្តិហើយ។
បានឮថា ព្រះសោណកោដិយវេស្សត្ថេរមានអាយុ បានសម្តែងនូវគាថាទាំងនេះ ដោយប្រការដូច្នេះ។
ចប់ សោណកោដិយវេស្សត្ថេរាបទាន។
ភទ្ទិយកាឡិគោធាយបុត្តត្ថេរាបទាន ទី៣
[៤៥] ប្រជុំជនទាំងពួង បានចូលគាល់ព្រះសម្ពុទ្ធ ព្រះនាមបទុមុត្តរៈ ទ្រង់មានព្រះហឫទ័យប្រកបដោយមេត្តា ជាអ្នកប្រាជ្ញដ៏ប្រសើរ ទ្រង់ដឹកនាំសត្វដ៏វិសេស ក្នុងលោកទាំងមូល។
ID: 637642093192994455
ទៅកាន់ទំព័រ៖