ព្រះត្រៃបិដក ភាគ ៧២
លុះកាលជាខាងក្រោយ កុលបុត្តនោះ ត្រូវកុសលមូលដាស់តឿន ក៏ចេញបួស មាននាមថាភទ្ទិយៈ នឹងបានជាសាវ័ករបស់ព្រះសាស្តា។
ខ្ញុំប្រកបរឿយៗ នូវវិវេក អាស្រ័យនៅក្នុងសេនាសនៈដ៏ស្ងាត់ ផលទាំងអស់ ខ្ញុំបានសម្រេចហើយ ក្នុងថ្ងៃនេះ ខ្ញុំមានកិលេសលះបង់ហើយ។ ព្រះសព្វញ្ញូជាលោកនាយក ទ្រង់ជ្រាបនូវហេតុសព្វគ្រប់របស់ខ្ញុំ ទើបទ្រង់គង់ក្នុងភិក្ខុសង្ឃ ហើយតាំងខ្ញុំក្នុងទីជាឯតទគ្គៈ។ បដិសម្ភិទា ៤ វិមោក្ខ ៨ និងអភិញ្ញា ៦ នេះ ខ្ញុំបានធ្វើឲ្យជាក់ច្បាស់ហើយ ទាំងសាសនារបស់ព្រះពុទ្ធ ខ្ញុំក៏បានប្រតិបត្តិហើយ។
បានឮថា ព្រះភទ្ទិយកាឡិគោធាយបុត្តត្ថេរមានអាយុ បានសម្តែងនូវគាថាទាំងនេះ ដោយប្រការដូច្នេះ។
ចប់ ភទិ្ទយកាឡិគោធាយបុត្តត្ថេរាបទាន។
ID: 637642094033306876
ទៅកាន់ទំព័រ៖