ព្រះត្រៃបិដក ភាគ ៧២

សន្និ​ដ្ឋា​បក​ត្ថេ​រាប​ទាន ទី៤


 [៤៦] ខ្ញុំ​ធ្វើ​ខ្ទម​ក្នុង​ព្រៃ ត្រង់​ចន្លោះភ្នំ​ហើយ​នៅ ជា​អ្នក​សន្តោស​ដោយ​លាភ និង​ឥត​លាភ​ផង ដោយ​យស និង​ឥត​យស​ផង។ ព្រះ​សម្ពុទ្ធ​បទុមុ​ត្ត​រៈ ទ្រង់​ជ្រាប​ច្បាស់​នូវ​លោក គួរ​ទទួល​នូវ​គ្រឿងបូជា ទ្រង់​ធ្វើ​ពុទ្ធដំណើរ​មក​ក្នុង​សំណាក់​របស់ខ្ញុំ​ជាមួយនឹង​ភិក្ខុសង្ឃ​ប្រមាណ​មួយ​សែន​អង្គ។ ព្រះសម្ពុទ្ធ​ជាម​ហា​នាគ ព្រះ​នាម​បទុមុ​ត្ត​រៈ ស្តេច​យាង​មកដល់​ហើយ ខ្ញុំ​ក្រាលកម្រាល​ស្មៅ​ថ្វាយព្រះ​សាស្តា។ ខ្ញុំ​មានចិត្ត​ជ្រះថ្លា មានចិត្ត​រីករាយ បាន​ថ្វាយ​ផ្លែ​ល្ហុង​ប្រេង​ផង ទឹក​ផង ចំពោះ​ព្រះ​សាស្តា ទ្រង់​មាន​សន្តាន​ត្រង់ ដោយចិត្ត​ដែល​ជ្រះថ្លា។ ក្នុង​កប្ប​ទីមួយ​សែន អំពី​កប្ប​នេះ ព្រោះ​ហេតុ​ដែល​ខ្ញុំ​បាន​ថ្វាយ​ទាន ក្នុង​កាលនោះ ខ្ញុំ​មិនដែល​ស្គាល់​ទុគ្គតិ នេះ​ជា​ផល​នៃ​ការ​ថ្វាយ​ផ្លែ​ល្ហុង​ប្រេង។ ក្នុង​កប្ប​ទី ៤១ ខ្ញុំ​បាន​ជា​ស្តេច​មួយ​ព្រះអង្គ ឈ្មោះ​អរិន្ទ​មៈ ជា​ស្តេច​ចក្រពត្តិ ទ្រង់​បរិបូណ៌​ដោយ​កែវ ៧ ប្រការ ទ្រង់​មាន​កម្លាំង​ច្រើន។
ថយ | ទំព័រទី ២២០ | បន្ទាប់
ID: 637642094364244480
ទៅកាន់ទំព័រ៖