ព្រះត្រៃបិដក ភាគ ៧២
ក្នុងកប្បទី ៩១ អំពីភទ្ទកប្បនេះ ព្រោះហេតុដែលខ្ញុំបានបូជាផ្កាក្នុងកាលនោះ ខ្ញុំមិនដែលស្គាល់ទុគ្គតិ នេះជាផលនៃពុទ្ធបូជា។ ក្នុងកប្បទី ៤៧ អំពីភទ្ទកប្បនេះ ខ្ញុំកើតជាស្តេចចក្រពត្តិ មាននាមថាបទុមិស្សរៈ ទ្រង់ឈ្នះសង្គ្រាម មានទីបំផុតទល់នឹងសមុទ្រទាំង ៤ មានកម្លាំងច្រើន។ បដិសម្ភិទា ៤ វិមោក្ខ ៨ និងអភិញ្ញា ៦ នេះ ខ្ញុំបានធ្វើឲ្យជាក់ច្បាស់ហើយ ទាំងសាសនារបស់ព្រះពុទ្ធ ខ្ញុំក៏បានប្រតិបត្តិហើយ។
បានឮថា ព្រះបទុមច្ឆទនិយត្ថេរមានអាយុ បានសម្តែងនូវគាថាទាំងនេះ ដោយប្រការដូច្នេះ។
ចប់ បទុមច្ឆទនិយត្ថេរាបទាន។
សយនទាយកត្ថេរាបទាន ទី៧
[៤៩] ខ្ញុំថ្វាយទីព្រះបន្ទំដ៏ប្រសើរ ដែលក្រាលដោយសំពត់ចំពោះព្រះមានព្រះភាគ ព្រះនាមសិទ្ធត្ថៈ ទ្រង់មានមេត្តាចិត្ត មិនញាប់ញ័រដោយលោកធម៌។ ព្រះមានព្រះភាគ ទ្រង់ទទួលកប្បិយសយនាសនៈហើយ ព្រះជិនស្រី ទ្រង់ក្រោកឡើងអំពីទីព្រះបន្ទំនោះ ហើយទ្រង់ហោះឡើងទៅឯអាកាស។
ID: 637642095894088074
ទៅកាន់ទំព័រ៖