ព្រះត្រៃបិដក ភាគ ៧២
ក្នុងកប្បទី ៩៤ អំពីភទ្ទកប្បនេះ ព្រោះហេតុដែលខ្ញុំបានថ្វាយទីសយនៈ ក្នុងកាលនោះ ខ្ញុំមិនដែលស្គាល់ទុគ្គតិ នេះជាផលនៃទីសយនៈ។ ក្នុងកប្បទី ៥១ អំពីភទ្ទកប្បនេះ ខ្ញុំកើតជាស្តេចចក្រពត្តិ ព្រះនាមវរុណទេវៈ ទ្រង់បរិបូណ៌ដោយកែវ ៧ ប្រការ មានកម្លាំងច្រើន។ បដិសម្ភិទា ៤ វិមោក្ខ ៨ និងអភិញ្ញា ៦ នេះ ខ្ញុំបានធ្វើឲ្យជាក់ច្បាស់ហើយ ទាំងសាសនារបស់ព្រះពុទ្ធ ខ្ញុំក៏បានប្រតិបត្តិហើយ។
បានឮថា ព្រះសយនទាកយត្ថេរមានអាយុ បានសម្តែងនូវគាថាទាំងនេះ ដោយប្រការដូច្នេះ។
ចប់ សយនទាយកត្ថេរាបទាន។
ចង្កមទាយកត្ថេរាបទាន ទី៨
[៥០] ខ្ញុំបានឲ្យជាងធ្វើទីចង្រ្កម ក្រាលឥដ្ឋ (ថ្វាយ) ចំពោះព្រះមុនី ព្រះនាមអត្ថទស្សី ជាច្បងក្នុងលោក ទ្រង់មិនញាប់ញ័រដោយលោកធម៌។ ទីចង្រ្កមនោះមានកំពស់ ៥០ ហត្ថក្រពុំ បណ្តោយ ១០០ ហត្ថ ជាទីគួរសរសើរ គួររីករាយនៃចិត្ត ខ្ញុំបានកសាងហើយដោយប្រពៃ។
ID: 637642096253307210
ទៅកាន់ទំព័រ៖