ព្រះត្រៃបិដក ភាគ ៧២
ព្រះមានព្រះភាគ ព្រះនាមអត្ថទស្សីដ៏ប្រសើរជាងពួកនរៈ ទ្រង់បានទទួលហើយ ទ្រង់ចាប់យកខ្សាច់ដោយព្រះហស្ត ហើយសម្តែងនូវគាថាទាំងនេះថា
ដោយការឲ្យដីខ្សាច់នេះផង ដោយការធ្វើទីចង្រ្កមល្អនេះផង បុគ្គលនេះ នឹងបានទទួលនូវផ្នូរខ្សាច់ដ៏បរិបូណ៌ដោយកែវ ៧ ប្រការ។ កុលបុត្តនោះ នឹងគ្រប់គ្រងទេវរាជ្យសោយទិព្វសម្បត្តិ ជាស្តេចនៃទេវតាក្នុងទេវលោក មានពួកស្រ្តីអប្សរចោមរោម អស់ ៣ កប្ប។ លុះត្រឡប់មកកាន់មនុស្សលោក នឹងបានជាស្តេចក្នុងដែន កុលបុត្តនោះនឹងបានជាស្តេចចក្រពត្តិលើផែនដីអស់ ៣ ដង។
ក្នុងកប្បទី ១.៨០០ ព្រោះហេតុដែលខ្ញុំធ្វើកុសលកម្មក្នុងកាលនោះ ខ្ញុំមិនដែលស្គាល់ទុគ្គតិ នេះជាផលនៃទីចង្រ្កម។ បដិសម្ភិទា ៤ វិមោក្ខ ៨ និងអភិញ្ញា ៦ នេះ ខ្ញុំបានធ្វើឲ្យជាក់ច្បាស់ហើយ ទាំងសាសនារបស់ព្រះពុទ្ធ ខ្ញុំក៏បានប្រតិបត្តិហើយ។
ID: 637642096527525564
ទៅកាន់ទំព័រ៖