ព្រះត្រៃបិដក ភាគ ៧២
បានឮថា ព្រះចង្កមទាយកត្ថេរមានអាយុ បានសម្តែងនូវគាថាទាំងនេះ ដោយប្រការដូច្នេះ។
ចប់ ចង្កមទាយកត្ថេរាបទាន។
សុភទ្ទត្ថេរាបទាន ទី៩
[៥១] ព្រះសម្ពុទ្ធ ព្រះនាមបទុមុត្តរៈ ជ្រាបច្បាស់នូវត្រៃលោក គួរទទួលគ្រឿងបូជា មានយសច្រើន ទ្រង់ស្រោចស្រង់នូវប្រជុំជន ហើយទ្រង់បរិនិព្វាន។ កាលព្រះសម្ពុទ្ធបរិនិព្វាន លោកធាតុមួយហ្មឺន ក៏ញាប់ញ័រ ពួកជនច្រើន និងពួកទេវតា ក៏ប្រជុំគ្នាក្នុងកាលនោះ។ ខ្ញុំបានញុំាងទីនោះឲ្យពេញដោយខ្លឹមច័ន្ទ ខ្លឹមក្រឹស្នា និងខ្លឹមក្លាំពាក់ ខ្ញុំមានចិត្តត្រេកអររីករាយ បានលើកឡើងនូវព្រះសម្ពុទ្ធ ទ្រង់ប្រសើរជាងពួកនរៈ។ ព្រះសាស្តា ជាបុគ្គលប្រសើរផុតក្នុងលោក ទ្រង់ជ្រាបនូវបំណងរបស់ខ្ញុំ ព្រះសម្ពុទ្ធ ទ្រង់ផ្ទំសម្តែងនូវគាថាទាំងនេះថា
ID: 637642096892056892
ទៅកាន់ទំព័រ៖