ព្រះត្រៃបិដក ភាគ ៧២
ព្រះសម្ពុទ្ធជាសព្វញ្ញូលោកនាយក ទ្រង់ធ្វើឲ្យរីករាយហើយ នឹងបើកនូវសច្ចធម៌ទាំងឡាយ ព្រោះទ្រង់ជ្រាបនូវបុព្វកម្ម។ បុរសនោះ ប្រារព្ធប្រស្នានេះហើយ ជាអ្នកត្រេកអរ មានចិត្តខ្ពស់ឯក នឹងថ្វាយបង្គំព្រះសាស្តា ហើយសូមផ្នួស។ ព្រះពុទ្ធនោះ ទ្រង់ជាបុគ្គលឈ្លាសក្នុងធម៌ដ៏ប្រសើរ ទ្រង់ឃើញបុរសនោះ មានចិត្តជ្រះថ្លា ត្រេកអរដោយកម្មរបស់ខ្លួនហើយ នឹងទ្រង់បំបួស។ បុរសនេះ ព្យាយាមក្នុងសាសនារបស់ព្រះសម្មាសម្ពុទ្ធ កំណត់ដឹងនូវអាសវៈទាំងពួង ជាអ្នកមិនមានអាសវៈ នឹងបរិនិព្វាន។
ចប់ ភាណវារៈ ទី៥។
ខ្ញុំប្រកបព្រមហើយ ដោយបុព្វកម្មរបស់ខ្លួន មានចិត្តមូលតែមួយ មានចិត្តតាំងមាំ ជាធម្មនិម្មិត ជាបុត្តកើតអំពីទ្រូងរបស់ព្រះសម្មាសម្ពុទ្ធ។ ខ្ញុំចូលទៅអង្គុយជិតព្រះពុទ្ធ ជាធម្មរាជ ហើយសួរប្រស្នាដ៏ប្រសើរ ឯព្រះអង្គកាលនឹងសម្តែងនូវប្រស្នាដល់ខ្ញុំ ទ្រង់នាំមកនូវធម្មសោតៈ។
ID: 637642097441926334
ទៅកាន់ទំព័រ៖