ព្រះត្រៃបិដក ភាគ ៧២

ពិត​ណាស់ កាម​ទាំងឡាយ​ដ៏​វិចិត្រ មាន​រសផ្អែម ជាទី​រីករាយ​នៃ​ចិត្ត រមែង​ញាំញី​នូវ​ចិត្ត ដោយ​សភាព​ដ៏​ប្លែកៗ បុគ្គល​ឃើញ​ទោស ក្នុង​កាមគុណ​ទាំងឡាយ​ហើយ គប្បី​ប្រព្រឹត្ត​តែម្នាក់ឯង ដូច​កុយរមាស។ បុគ្គល​ឃើញ​នូវ​ភ័យ​នុ៎ះ ក្នុង​កាមគុណ​ទាំងឡាយ​ថា នេះ​ជា​ចង្រៃ ជា​បូស ជា​ឧបទ្រព ជា​រោគ ជា​សរ ទាំង​ជា​ភ័យ របស់​អញ​ហើយ គប្បី​ប្រព្រឹត្ត​តែម្នាក់ឯង ដូច​កុយរមាស។ បុគ្គល​គ្រប​សង្កត់​នូវ​សត្រូវ​ទាំងអស់​នុ៎ះ គឺ ត្រជាក់ ក្តៅ គម្លាន សម្រេក ខ្យល់ និង​កំ​ដៅ​ថ្ងៃ របោម និង​សត្វ​លូន​ហើយ គប្បី​ប្រព្រឹត្ត​តែម្នាក់ឯង ដូច​កុយរមាស។ ដំរី​មានខ្លួន​សមរម្យ​មាំមួន មាន​សម្បុរ​ដូច​ផ្កាឈូក កាល​លះបង់​ហ្វូង ហើយ​នៅក្នុង​ព្រៃ គួរ​ដល់​អធ្យាស្រ័យ យ៉ាងណា
ថយ | ទំព័រទី ២៣ | បន្ទាប់
ID: 637641339968629531
ទៅកាន់ទំព័រ៖