ព្រះត្រៃបិដក ភាគ ៧២
បដិសម្ភិទា ៤ វិមោក្ខ ៨ និងអភិញ្ញា ៦ នេះ ខ្ញុំបានធ្វើឲ្យជាក់ច្បាស់ហើយ ទាំងសាសនារបស់ព្រះពុទ្ធ ខ្ញុំក៏បានប្រតិបត្តិហើយ។
បានឮថា ព្រះសុភទ្ទត្ថេរមានអាយុ បានសម្តែងនូវគាថាទាំងនេះ ដោយប្រការដូច្នេះ។
ចប់ សុភទ្ទត្ថេរាបទាន។
ចុន្ទត្ថេរាបទាន ទី១០
[៥២] ខ្ញុំធ្វើចេតិយ ស្រោបដោយផ្កាម្លិះទាំងឡាយ បូជាចំពោះព្រះមានព្រះភាគ ព្រះនាមសិទ្ធត្ថៈ ជាច្បងក្នុងលោក ទ្រង់មិនញាប់ញ័រដោយលោកធម៌។ លុះខ្ញុំរៀបចំស្រេចហើយ ទើបបង្អោនថ្វាយផ្កានោះចំពោះព្រះពុទ្ធ ហើយយកផ្កាដ៏សេស បង្អោនថ្វាយទៀត។ ខ្ញុំមានចិត្តជ្រះថ្លា មានចិត្តរីករាយ នាំចេតិយផ្កាទៅថ្វាយចំពោះព្រះពុទ្ធ ជាអគ្គនាយកក្នុងលោក ព្រះអង្គប្រាកដស្មើដោយចេតិយមាស។
ID: 637642098111457478
ទៅកាន់ទំព័រ៖