ព្រះត្រៃបិដក ភាគ ៧២

វីជនី​វគ្គ ទី៦
វិធូបន​ទាយ​កត្ថេ​រាប​ទាន ទី១


 [៥៣] ខ្ញុំ​ថ្វាយ​ផ្លិត​មួយ ចំពោះ​ព្រះ​បទុមុ​ត្ត​រៈ ជា​ច្បង​ក្នុង​លោក មិន​ញាប់ញ័រ​ដោយ​លោកធម៌ ទ្រង់​ជាធំ​ជាង​សត្វ​ជើង​ពីរ ប្រកបដោយ​តា​ទិ​គុណ។ ខ្ញុំ​ញុំាង​ចិត្ត​របស់​ខ្លួន​ឲ្យ​ជ្រះថ្លា ហើយ​ផ្គង​អញ្ជលី​ថ្វាយបង្គំ​ព្រះសម្ពុទ្ធ ហើយ​បែរមុខ​ទៅ​ទិសខាងជើង ដើរចេញ​ទៅ។ ព្រះ​សាស្តា ជា​អគ្គនាយក​ក្នុង​លោក លុះ​ទ្រង់​ទទួលយក​ផ្លិត​ហើយ ក៏​ឋិតនៅ​ក្នុង​ភិក្ខុសង្ឃ ហើយ​សម្តែង​នូវ​គាថា​ទាំងនេះ​ថា
 ព្រោះ​ការ​ថ្វាយ​ផ្លិត​នេះ​ផង ព្រោះ​ការ​តម្កល់ចិត្ត​នេះ​ផង កុលបុត្ត​នេះ នឹង​មិនទៅ​យកកំណើត​ជា​វិនិបាត​អស់​មួយ​សែន​កប្ប។
 ខ្ញុំ​អាយុ ៧ ឆ្នាំ បាន​ប្រារព្ធ​ព្យាយាម បញ្ជូន​ចិត្ត​ទៅកាន់​ព្រះនិព្វាន តម្កល់​ខ្ជាប់​ក្នុង​ចេ​តោ​គុណ ក៏បាន​ដល់​ព្រះ​អរហត្ត។ ក្នុង​កប្ប ទី ៦០.០០០ ខ្ញុំ​បាន​ជា​ស្តេច​ចក្រពត្តិ ២៦ ដង ព្រះនាម​ពិ​ជ្ជ​មា​នៈ​ដូចៗ គ្នា ទ្រង់​មាន​កម្លាំង​ច្រើន។
ថយ | ទំព័រទី ២៣៥ | បន្ទាប់
ID: 637642099673957522
ទៅកាន់ទំព័រ៖