ព្រះត្រៃបិដក ភាគ ៧២
ព្រះសាស្តាព្រះនាមបទុមុត្តរៈ ទ្រង់ជ្រាបនូវបំណងរបស់ខ្ញុំ ស្តេចឋិតនៅក្នុងភិក្ខុសង្ឃ ហើយសម្តែងនូវគាថាទាំងនេះថា
កុលបុត្តណា ថ្វាយអញ្ជលីនេះផង សរសើរព្រះពុទ្ធដ៏ប្រសើរផង កុលបុត្តនោះ នឹងសោយទេវរជ្ជសម្បត្តិអស់ ៣០ ពាន់កប្ប។ កន្លងទៅមួយសែនកប្ប ព្រះសម្ពុទ្ធជាអង្គីរស មានគ្រឿងប្រក់គឺកិលេសបើកហើយ នឹងបានត្រាស់ដឹង (ក្នុងលោក)។ កុលបុត្តនោះបានមកកើតជាបុរស មាននាមថាសតរំសី នឹងជាធម្មទាយាទ ជាធម្មនិម្មិត ជាឱរសរបស់ព្រះសម្ពុទ្ធនោះ នឹងបានជាព្រះអរហន្ត។
ខ្ញុំមានអាយុ ៧ ឆ្នាំ រាប់អំពីកំណើតមក បានបួសក្នុងព្រះពុទ្ធសាសនា មាននាមថាសតរំសី រស្មីរបស់ខ្ញុំតែងផ្សាយចេញ។ ខ្ញុំត្រេកអរនឹងឈាន ចម្រើនឈាន ក្នុងមណ្ឌល ឬជិតគល់ឈើ ខ្ញុំទ្រទ្រង់នូវរាងកាយជាទីបំផុតក្នុងសាសនារបស់ព្រះសម្មាសម្ពុទ្ធ។ ខ្ញុំបានជាក្សត្រចក្រពត្តិ ៤ ដង ព្រះនាមរោមៈដូចគ្នា បរិបូណ៌ដោយកែវ ៧ ប្រការ ទ្រង់មានកម្លាំងច្រើន អស់ ៦០.០០០ កប្ប។
ID: 637642100450988738
ទៅកាន់ទំព័រ៖