ព្រះត្រៃបិដក ភាគ ៧២
បដិសម្ភិទា ៤ វិមោក្ខ ៨ និងអភិញ្ញា ៦ នេះ ខ្ញុំបានធ្វើឲ្យជាក់ច្បាស់ហើយ ទាំងសាសនារបស់ព្រះពុទ្ធ ខ្ញុំក៏បានប្រតិបត្តិហើយ។
បានឮថា ព្រះសតរំសិយត្ថេរមានអាយុ បានសម្តែងនូវគាថាទាំងនេះ ដោយប្រការដូច្នេះ។
ចប់ សតរំសិយត្ថេរាបទាន។
សយនទាយកត្ថេរាបទាន ទី៣
[៥៥] ខ្ញុំមានចិត្តជ្រះថ្លា បានប្រគេនទីព្រះបន្ទំដល់ព្រះពុទ្ធ ព្រះនាមបទុមុត្តរៈ ដែលទ្រង់អនុគ្រោះសព្វសត្វលោក។ ភោគសម្បត្តិ តែងកើតឡើងសម្រាប់ខ្ញុំ ព្រោះការឲ្យនូវទីព្រះបន្ទំនោះ ព្រោះបរិបូណ៌ដោយពូជ ក្នុងស្រែដ៏ល្អនោះ នេះជាផលនៃសយនៈនោះ។ ខ្ញុំអាចដេកក្នុងអាកាសបាន ខ្ញុំអាចទ្រនូវផែនដីនេះបាន ឥស្សរិយយសរបស់ខ្ញុំផ្សាយទៅក្នុងពួកសត្វ នេះជាផលនៃសយនៈ។
ID: 637642100815676282
ទៅកាន់ទំព័រ៖