ព្រះត្រៃបិដក ភាគ ៧២

ក្នុង​កប្ប​ទី ៥ ពាន់ ខ្ញុំ​បាន​ជាម​ហា​វីរក្សត្រ ៨ ដង ក្នុង​កប្ប​ទី ៣.៤០០ ខ្ញុំ​បាន​ជា​ក្សត្រ​មាន​កម្លាំង​ច្រើន ៤ ដង។ បដិសម្ភិទា ៤ វិមោក្ខ ៨ និង​អភិញ្ញា ៦ នេះ ខ្ញុំ​បាន​ធ្វើឲ្យ​ជាក់ច្បាស់​ហើយ ទាំង​សាសនា​របស់​ព្រះពុទ្ធ ខ្ញុំ​ក៏បាន​ប្រតិបត្តិ​ហើយ។
 បានឮ​ថា ព្រះ​សយន​ទាយ​កត្ថេ​រមាន​អាយុ បាន​សម្តែង​នូវ​គាថា​ទាំងនេះ ដោយ​ប្រការ​ដូច្នេះ។

ចប់ សយន​ទាយ​កត្ថេ​រាប​ទាន។


គន្ធោ​ទក​ទាយ​កត្ថេ​រាប​ទាន ទី៤


 [៥៦] កាល​គេ​ធ្វើពិធី​ឆ្លង​មហាពោធិ​ព្រឹក្ស​របស់​ព្រះពុទ្ធ ព្រះ​នាម​បទុមុ​ត្ត​រៈ ខ្ញុំ​បាន​យក​ទឹកក្រអូប​មួយ​ក្អម​ដ៏​វិចិត្រ ហើយ​ស្រោចទឹក​ក្រអូប​នោះ លើ​ដើមពោធិ​នោះ។ ក្នុង​កាលដែល​កំពុងតែ​ស្រោច​ដើមពោធិ មហាមេឃ​ក៏​បង្អុរ​ភ្លៀង ផ្គរលាន់​គឹកកង​យ៉ាង​ខ្លាំង ព្រមទាំង​រន្ទះបាញ់ ក៏​កើតឡើង។
ថយ | ទំព័រទី ២៣៩ | បន្ទាប់
ID: 637642101161145050
ទៅកាន់ទំព័រ៖