ព្រះត្រៃបិដក ភាគ ៧២

ខ្ញុំ​ក៏បាន​ធ្វើ​មរណកាល​ត្រង់កន្លែង​នោះ ដោយ​កម្លាំង​នៃ​រន្ទះ​នោះ​បាញ់ត្រូវ ខ្ញុំ​បាន​ទៅ​ឋិតនៅ​ក្នុង​ទេវលោក ហើយ​សម្តែង​នូវ​គាថា​នេះ​ថា ឱហ្ន៎ ព្រះពុទ្ធ ឱហ្ន៎ ព្រះធម៌ ឱហ្ន៎ សម្បទា​នៃ​ព្រះ​សាស្តា​របស់ខ្ញុំ ឱ សាកសព​របស់ខ្ញុំ​ធ្លាក់ចុះ​ហើយ ខ្ញុំ​បាន​មក​ត្រេកអរ​ក្នុង​ទេវលោក​នេះ។ ភព​ជាទី​នៅ​របស់ខ្ញុំ​មាន​ជាន់ ៧ ខ្ពស់ត្រដែត​ត្រដឹម ពួក​នាងកញ្ញា​មួយ​សែន តែង​ចោមរោម​ខ្ញុំ​សព្វៗ កាល។ ខ្ញុំ​មិន​មាន​អាពាធ ខ្ញុំ​មិន​មាន​សោក ខ្ញុំ​មិន​ចួប​សេចក្តី​ក្រហល់ក្រហាយ នេះ​ជា​ផល​នៃ​បុញ្ញកម្ម។ ក្នុង​កប្ប​ទី ២.៨០០ ខ្ញុំ​បាន​ជា​ស្តេច​ចក្រពត្តិ គ្រប់គ្រង​ផែនដី បរិបូណ៌​ដោយ​កែវ ៧ ប្រការ មាន​កម្លាំង​ច្រើន។ បដិសម្ភិទា ៤ វិមោក្ខ ៨ និង​អភិញ្ញា ៦ នេះ ខ្ញុំ​បាន​ធ្វើឲ្យ​ជាក់ច្បាស់​ហើយ ទាំង​សាសនា​របស់​ព្រះពុទ្ធ ខ្ញុំ​ក៏បាន​ប្រតិបត្តិ​ហើយ។
 បានឮ​ថា ព្រះ​គន្ធោ​ទក​ទា​យត្ថេ​រមាន​អាយុ បាន​សម្តែង​នូវ​គាថា​ទាំងនេះ ដោយ​ប្រការ​ដូច្នេះ។

ចប់ គន្ធោ​ទក​ទាយ​កត្ថេ​រាប​ទាន។

ថយ | ទំព័រទី ២៤០ | បន្ទាប់
ID: 637642101462551268
ទៅកាន់ទំព័រ៖