ព្រះត្រៃបិដក ភាគ ៧២
ខ្ញុំបានជាស្តេច មានកម្លាំងច្រើន ជាស្តេចឈ្នះសឹកសង្គ្រាម មានសមុទ្រទាំង ៤ ជាព្រំប្រទល់ ទ្រង់ជាឥស្សរៈក្នុងជម្ពូទ្វីបអស់ ២៨ ដង។ (ខ្ញុំទ្រទ្រង់) នូវរាងកាយនេះជាទីបំផុត ភពជាទីបំផុតកំពុងប្រព្រឹត្តទៅ ខ្ញុំលះបង់នូវការឈ្នះ និងការចាញ់ ហើយបានដល់នូវទីមិនកម្រើក គឺព្រះនិព្វាន។ ក្នុងកប្បទី ៣៤.០០០ ខ្ញុំបានកើតជាស្តេចចក្រពត្តិ ជាក្សត្រមានតេជះច្រើន ទ្រង់បរិបូណ៌ដោយកែវ ៧ ប្រការ មានកម្លាំងច្រើន។ បដិសម្ភិទា ៤ វិមោក្ខ ៨ និងអភិញ្ញា ៦ នេះ ខ្ញុំបានធ្វើឲ្យជាក់ច្បាស់ហើយ ទាំងសាសនារបស់ព្រះពុទ្ធ ខ្ញុំក៏បានប្រតិបត្តិហើយ។
បានឮថា ព្រះឱបវុយ្ហត្ថេរមានអាយុ បានសម្តែងនូវគាថាទាំងនេះ ដោយប្រការដូច្នេះ។
ចប់ ឱបវុយ្ហត្ថេរាបទាន។
ID: 637642102165520014
ទៅកាន់ទំព័រ៖