ព្រះត្រៃបិដក ភាគ ៧២
កាលដែលផ្កាឈូកអណ្តែតមក មានសេចក្តីអស្ចារ្យ ក្នុងខណៈនោះ ព្រះពុទ្ធប្រសើរជាងពួកអ្នកប្រាជ្ញ ទ្រង់ជ្រាបនូវបំណងរបស់ខ្ញុំ ហើយទ្រង់ទទួល។ ព្រះសាស្តាទ្រង់ទទួលយកជលជាត ជាផ្កាដ៏ឧត្តម ដោយព្រះហស្តដ៏ប្រសើរ ទ្រង់ឋិតនៅក្នុងភិក្ខុសង្ឃ ហើយសម្តែងនូវគាថាទាំងនេះថា
កុលបុត្តណា ញ្រចផ្កាឈូកនេះថ្វាយព្រះសព្វញ្ញូ ជានាយកប្រសើរ តថាគតនឹងសម្តែងសរសើរនូវកុលបុត្តនោះ អ្នកទាំងឡាយ ចូរស្តាប់តថាគតសម្តែងចុះ។ កុលបុត្តនេះ នឹងបានជាធំជាងទេវតា សោយទេវរជ្ជសម្បត្តិអស់ ៣០ កប្ប នឹងសោយប្រថពីរជ្ជសម្បត្តិ គ្រប់គ្រងផែនដីអស់ ៧០០ កប្ប។ នឹងបានជាស្តេចចក្រពត្តិ គ្រប់គ្រងសត្វក្នុងភពនោះ ភ្លៀងផ្កានឹងបង្អុរចុះអំពីអាកាស ក្នុងកាលនោះ។ កន្លងទៅមួយសែនកប្ប ព្រះបរមសាស្តាព្រះនាមគោតម កើតក្នុងត្រកូលក្សត្រឱក្កាកៈ នឹងត្រាស់ដឹងក្នុងលោក។
ID: 637642104541145851
ទៅកាន់ទំព័រ៖