ព្រះត្រៃបិដក ភាគ ៧២

កុលបុត្ត​នោះ នឹង​កើតជា​ឱរស ជា​ធម្ម​ទាយាទ ជា​ធម្ម​និម្មិត របស់​ព្រះ​គោតម​នោះ កំណត់​ដឹង​នូវ​អាសវៈ​ទាំងពួង ជា​អ្នក​មិន​មាន​អាសវៈ នឹង​បរិនិព្វាន។
 ខ្ញុំ​ប្រសូត​ចេញ​អំពី​ផ្ទៃ​នៃ​មាតា ជា​អ្នកមាន​សម្បជញ្ញៈ មានសតិ លុះដល់​ខ្ញុំ​អាយុ ៥ ឆ្នាំ បានសម្រេច​ព្រះ​អរហត្ត។ បដិសម្ភិទា ៤ វិមោក្ខ ៨ និង​អភិញ្ញា ៦ នេះ ខ្ញុំ​បាន​ធ្វើឲ្យ​ជាក់ច្បាស់​ហើយ ទាំង​សាសនា​របស់​ព្រះពុទ្ធ ខ្ញុំ​ក៏បាន​ប្រតិបត្តិ​ហើយ។
 បានឮ​ថា ព្រះ​បទុម​ត្ថេ​រមាន​អាយុ បាន​សម្តែង​នូវ​គាថា​ទាំងនេះ ដោយ​ប្រការ​ដូច្នេះ។

ចប់ បទុម​ត្ថេ​រាប​ទាន។


អសន​ពោធិ​យត្ថេ​រាប​ទាន ទី១០


 [៦២] ខ្ញុំ​មាន​អាយុ ៧ ឆ្នាំ អំពី​កំណើត បានឃើញ​ព្រះ​លោកនាយក ក៏​មានចិត្ត​ជ្រះថ្លា មានចិត្ត​រីករាយ ហើយ​ចូល​ទៅ​គាល់​ព្រះសម្ពុទ្ធ ជា​បុគ្គល​ប្រសើរ​ជាង​ពួក​នរៈ។
ថយ | ទំព័រទី ២៤៩ | បន្ទាប់
ID: 637642104912082572
ទៅកាន់ទំព័រ៖