ព្រះត្រៃបិដក ភាគ ៧២

បុគ្គល​គប្បី​វៀរ​ស្រឡះ នូវ​សម្លាញ់​អាក្រក់ អ្នក​មិនឃើញ​នូវ​សេចក្តី​វិនាស អ្នក​អាស្រ័យ​នៅក្នុង​កម្ម​មិន​ស្មើ មិន​គប្បី​គប់​រក​នូវ​សម្លាញ់ ដែល​ជាប់​ចំពាក់ ដែល​ស្រវឹង (ក្នុង​កាមគុណ) ដោយខ្លួនឯង គប្បី​ប្រព្រឹត្ត​តែម្នាក់ឯង ដូច​កុយរមាស។ បុគ្គល​គប្បី​គប់​រក​នូវ​បុគ្គល​ជា​ពហុ​សូត្រ អ្នក​ទ្រទ្រង់ធម៌ អ្នក​ប្រកបដោយ​គុណ​ដ៏​ក្រៃលែង មាន​ប្រាជ្ញាវាងវៃ បុគ្គល​ដឹង​ច្បាស់​នូវ​ប្រយោជន៍​ទាំងឡាយ គួរ​បន្ទោបង់​សេចក្តី​សង្ស័យ គប្បី​ប្រព្រឹត្ត​តែម្នាក់ឯង ដូច​កុយរមាស។ បុគ្គល​មិន​អើពើ មិន​អាឡោះអាល័យ នូវ​ល្បែង​ផង តម្រេក​ផង កាមសុខ​ក្នុង​លោក​ផង ជា​អ្នក​វៀរ​ស្រឡះ​ចាក​គ្រឿង​ស្អិតស្អាង អ្នកពោល​នូវ​ពាក្យសច្ចៈ គប្បី​ប្រព្រឹត្ត​តែម្នាក់ឯង ដូច​កុយរមាស។ បុគ្គល​លះបង់
ថយ | ទំព័រទី ២៥ | បន្ទាប់
ID: 637641340453160740
ទៅកាន់ទំព័រ៖