ព្រះត្រៃបិដក ភាគ ៧២
ក្នុងកប្បទី ២០ គត់ អំពីភទ្ទកប្បនេះ ខ្ញុំបានជាស្តេចចក្រពត្តិមួយព្រះអង្គ ទ្រង់ព្រះនាមបុណ្ណកៈ បរិបូណ៌ដោយកែវ ៧ ប្រការ ទ្រង់មានកម្លាំងច្រើន។ បដិសម្ភិទា ៤ វិមោក្ខ ៨ និងអភិញ្ញា ៦ នេះ ខ្ញុំបានធ្វើឲ្យជាក់ច្បាស់ហើយ ទាំងសាសនារបស់ព្រះពុទ្ធ ខ្ញុំក៏បានប្រតិបត្តិហើយ។
បានឮថា ព្រះអសនពោធិយត្ថេរមានអាយុ បានសម្តែងនូវគាថាទាំងនេះ ដោយប្រការដូច្នេះ។
ចប់ អសនពោធិយត្ថេរាបទាន។
ឧទ្ទាន
វិធូបនទាយកត្ថេរាបទាន ១ សតរំសិយត្ថេរាបទាន ១ សយនទាយកត្ថេរាបទាន ១ គន្ធោទកទាយកត្ថេរាបទាន ១ ឱបវុយ្ហត្ថេរាបទាន ១ បរិវារាសនត្ថេរាបទាន ១ បញ្ចទីបកត្ថេរាបទាន ១ ធជទាយកត្ថេរាបទាន ១ បទុមបូជកត្ថេរាបទាន ១ អសនពោធិយត្ថេរាបទាន ១ ជាគម្រប់ ១០ ឯគាថាមាន ៩២ ដែលលោកពោលទុកហើយ។
ចប់ វីជនីវគ្គ ទី៦។
ID: 637642105905207643
ទៅកាន់ទំព័រ៖