ព្រះត្រៃបិដក ភាគ ៧២

 បានឮ​ថា ព្រះ​សក​ចិត្ត​និ​យត្ថេ​រមាន​អាយុ បាន​សម្តែង​នូវ​គាថា​ទាំងនេះ ដោយ ប្រការ​ដូច្នេះ។

ចប់ សក​ចិត្ត​និ​យត្ថេ​រាប​ទាន។


អា​បោ​បុប្ផិ​យត្ថេ​រាប​ទាន ទី២


 [៦៤] កាល​ព្រះ​សិខី​សម្ពុទ្ធ ទ្រង់​ចេញ​អំពី​វត្ត ស្តេច​ទៅ​សណ្ឋិត​ក្នុង​ទី​ចង្រ្កម ទ្រង់​ប្រកាស​នូវ​សច្ចៈ ៤ សម្តែង​នូវ​ផ្លូវ​នៃ​អមតៈ។ ខ្ញុំ​ដឹង​ច្បាស់​នូវ​ព្រះ​វាចា​របស់​ព្រះពុទ្ធ ព្រះនាម​សិខី ជា​បុគ្គល​ប្រសើរ មានព្រះហឫទ័យ​នឹងធឹង​ហើយ ក៏​បេះ​យក​ផ្កា​ផ្សេងៗ បាចសាច​ទៅ​នាអាកាស។ បពិត្រ​ព្រះអង្គ​ជាធំ​ជាង​សត្វ​ជើង​ពីរ ជាចម្បង​ក្នុង​លោក ប្រសើរ​ជាង​ពួក​ជន ខ្ញុំ​លះបង់​នូវ​ការ​ឈ្នះ និង​ការ​ចាញ់ ហើយ​ដល់​នូវ​ទី​មិន​កម្រើក​គឺ​និព្វាន ដោយសារ​បុញ្ញកម្ម​នោះ។ ក្នុង​កប្ប​ទី ៣១ អំពី​កប្ប​នេះ ព្រោះ​ហេតុ​ដែល​ខ្ញុំ​បាន​បូជា​ផ្កា ក្នុង​កាលនោះ ខ្ញុំ​មិនដែល​ស្គាល់​ទុគ្គតិ នេះ​ជា​ផល​នៃ​ការ​បូជា​ផ្កា។
ថយ | ទំព័រទី ២៥៤ | បន្ទាប់
ID: 637642106529738829
ទៅកាន់ទំព័រ៖