ព្រះត្រៃបិដក ភាគ ៧២

ក្នុង​កប្ប​ទី ២០ អំពី​កប្ប​នេះ ខ្ញុំ​បាន​កើតជា​មហាក្សត្រ​ចក្រពត្តិ ព្រះនាម​សុ​មេ​ធៈ ទ្រង់​មាន​កម្លាំង​ច្រើន បរិបូណ៌​ដោយ​រតនៈ ៧ ប្រការ។ បដិសម្ភិទា ៤ វិមោក្ខ ៨ និង​អភិញ្ញា ៦ នេះ ខ្ញុំ​បាន​ធ្វើឲ្យ​ជាក់ច្បាស់​ហើយ ទាំង​សាសនា​របស់​ព្រះពុទ្ធ ខ្ញុំ​ក៏បាន​ប្រតិបត្តិ​ហើយ។
 បានឮ​ថា ព្រះ​អា​បោ​បុប្ផិ​យត្ថេ​រមាន​អាយុ បាន​សម្តែង​នូវ​គាថា​ទាំងនេះ ដោយ ប្រការ​ដូច្នេះ។

ចប់ អា​បោ​បុប្ផិ​យត្ថេ​រាប​ទាន។


បច្ចា​គម​និ​យត្ថេ​រាប​ទាន ទី៣


 [៦៥] កាលនោះ ខ្ញុំ​ជា​បក្សី​ចាក្រពាក នៅ​នា​ឆ្នេរ​ស្ទឹង​សិន្ធុ ខ្ញុំ​មាន​សារាយ​សុទ្ធ​ជា​អាហារ​ផង ខ្ញុំ​សង្រួម​ល្អ​ក្នុង​សត្វ​ទាំងឡាយ​ផង។ ខ្ញុំ​បានឃើញ​ព្រះពុទ្ធ ជា​បុគ្គល​ប្រាសចាក​ធូលី​គឺ​កិលេស កំពុង​និមន្ត​ទៅ​ឰដ៏​អាកាស ខ្ញុំ​ពាំ​នូវ​ផ្ការាំង​ដោយ​ចំពុះ បង្អោន​មក​ថ្វាយព្រះ​ពុទ្ធ ព្រះនាម​វិបស្សី។
ថយ | ទំព័រទី ២៥៥ | បន្ទាប់
ID: 637642106908020074
ទៅកាន់ទំព័រ៖