ព្រះត្រៃបិដក ភាគ ៧២

នូវ​កាម​ទាំងឡាយ​តាម​ចំណែក គឺ​បុត្រ ភរិយា បិតា​មាតា ទ្រព្យ សម្បត្តិ ស្រូវ អង្ករ និង​ផៅពង្ស​ហើយ គប្បី​ប្រព្រឹត្ត​តែម្នាក់ឯង ដូច​កុយរមាស។ កាមគុណ​នេះ ជា​គ្រឿង​ជាប់​ចំពាក់ ឯសេចក្តី​សុខ ក្នុង​កាម​នុ៎ះ មាន​ប្រមាណ​តិច កាមគុណ​នុ៎ះ មាន​សេចក្តី​ត្រេកអរ​តិច បុគ្គល​អ្នកមាន​គំនិត​ប្រាជ្ញា លុះ​ដឹង​ច្បាស់​ថា កាមគុណ​នុ៎ះ ដូចជា​ដំបៅពក​ដូច្នេះហើយ គប្បី​ប្រព្រឹត្ត​តែម្នាក់ឯង ដូច​កុយរមាស។ បុគ្គល​ទម្លាយ​នូវ​សំយោជនៈ ដូច​ត្រី​ក្នុងទឹក​ទម្លាយ​នូវ​សំណាញ់ មិន​ត្រឡប់​មករ​កសំយោជនៈ​វិញ ដូច​ភ្លើង​ឆេះ (មិន​ត្រឡប់​វិញ) គប្បី​ប្រព្រឹត្ត​តែម្នាក់ឯង ដូច​កុយរមាស។ បុគ្គល​មាន​ចក្ខុ​ដាក់ចុះ មាន​ជើង​មិន​រពឹស ជា​អ្នកគ្រប់គ្រង​ឥន្រ្ទិយ រក្សា​ចិត្ត​ទុក (ដោយ​ល្អ) មិន​ជោកជាំ
ថយ | ទំព័រទី ២៦ | បន្ទាប់
ID: 637641340660816914
ទៅកាន់ទំព័រ៖